ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបណ្ដេញជនបរទេស៤០៦នាក់ ចេញពីប្រទេស ក្រោយរកឃើញថា ឆ្លងដែន និងធ្វើការខុសច្បាប់

2 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្តេញ​ជនបរទេស​ជាង​៤០០ នាក់ ចេញពី​កម្ពុជា ក្រោយ​រក​ឃើញ​លួច​ឆ្លង​ដែន និង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ ។ ជាក់ស្តែង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍…

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្តេញ​ជនបរទេស​ជាង​៤០០ នាក់ ចេញពី​កម្ពុជា ក្រោយ​រក​ឃើញ​លួច​ឆ្លង​ដែន និង​ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ ។

ជាក់ស្តែង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៦​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៦ អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោប្រវេសន៍ បាន​ណែនាំ​ឱ្យ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ធ្វើការ​បណ្តេញ​ជនបរទេស​សរុប​ចំនួន​៤០៦​នាក់ (​ស្រី​២៨​នាក់​) មាន​៩​សញ្ជាតិ​រួម​មាន ចិន ឥណ្ឌូ​នេ​ស៊ី បង់​ក្លា​ដេ​ស យ៉ូ​ហ្គ​ង់​ដា​នី​ហ្សេ​រី​យ៉ា កូរ៉េ ឥណ្ឌា ថៃ និង​សេ​រ៉ា​ឡេ​អូន ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន ១៤០​នាក់ ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពាក់ព័ន្ធ​ករណី​លួច​ឆ្លង​ដែន ស្នាក់​នៅ​ធ្វើ​ការងារ​ខុសច្បាប់ និង​ប្រើប្រាស់ QR CODE ក្លែងក្លាយ ។

សូម​បញ្ជាក់​ថា វិធានការ​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រសួងមហាផ្ទៃ ក្នុង​ការ​រឹត​បន្តឹង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង​ធានា​ថា​គ្រប់​ជនបរទេស​ដែល​រស់នៅ​លើ​ទឹកដី​កម្ពុជា ត្រូវ​តែ​គោរព​ច្បាប់​ជា​ធរមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ