ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុអាចក្តៅលើសពី៤២ ឬ៤៣អង្សាសេចាប់ពីចុងខែកុម្ភៈទៅ

2 ម៉ោង មុន

រដូវក្តៅ​នៅ​ឆ្នាំ​២០២៦ ត្រូវ​បាន​គេ​ដឹង​ថា អាច​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​កុម្ភៈ ហើយ​សីតុណ្ហភាព គឺ​អាច​ក្តៅ​ជាង​ឆ្នាំ​មុន​ជាមួយនឹង​សីតុណ្ហភាព​អតិបរមា​លើស​ពី​៤២ ទៅ​៤៣​អង្សា​សេ​ទៅ​ទៀត ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ។ ប្រភព​ពី​ក្រៅប្រទេស​នេះ…

រដូវក្តៅ​នៅ​ឆ្នាំ​២០២៦ ត្រូវ​បាន​គេ​ដឹង​ថា អាច​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​កុម្ភៈ ហើយ​សីតុណ្ហភាព គឺ​អាច​ក្តៅ​ជាង​ឆ្នាំ​មុន​ជាមួយនឹង​សីតុណ្ហភាព​អតិបរមា​លើស​ពី​៤២ ទៅ​៤៣​អង្សា​សេ​ទៅ​ទៀត ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស ។

ប្រភព​ពី​ក្រៅប្រទេស​នេះ បាន​បញ្ជាក់​ថា រដូវក្តៅ​នៅ​ក្នុង​តំបន់ គឺ​នឹង​ចាប់ផ្តើម​នៅ​ចុងខែ​កុម្ភៈ ហើយ​អាច​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែឧសភា ដោយ​រំពឹង​ថា វា​នឹង​ក្តៅ​ជាង​ឆ្នាំ​មុន ជាមួយនឹង​សីតុណ្ហភាព​ខ្ពស់ ។ ការ​ព្យាករណ៍​ពី​លក្ខណៈ​នៃ​អាកាសធាតុ​រដូវក្តៅ​ឆ្នាំ​២០២៦ បាន​អះអាង​ថា រដូវក្តៅ​ឆ្នាំ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាប់ផ្តើម​យឺត​ជាង​ធម្មតា ពោល​គឺ​នៅ​រង្វង់​ចុងខែ​កុម្ភៈ ពោល​គឺ​យឺត​ជា​ធម្មតា ប្រហែល​ពី​រស​ប្តា​ហ៍ ហើយ​បាតុភូត​ធម្មជាតិ​ក៏​កាច​ដែរ ។

នៅ​ពេល​មាន​អាកាសធាតុ​ក្តៅ​បែប​នេះ អាច​មាន​បាតុភាព​ភ្លៀង​កក់ខែ ហើយនឹង​មាន​ព្យុះ​ផ្គរ​រន្ទះ​នៅ​តំបន់​ជា​ច្រើន ប៉ុន្តែ​កម្រិត​បរិមាណ​ទឹកភ្លៀង​អាច​ធ្លាក់​តិច​ជាង​ធម្មតា​ប្រមាណ​ជា​៣០​ភាគរយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ