ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបោះឆ្នោតមុនកាលកំណត់នៅថៃ៖ ពលរដ្ឋជាង​២លាននាក់សម្រុកទៅបោះឆ្នោត​

1 ម៉ោង មុន

ប្រទេស​ថៃ ៖ ពលរដ្ឋ​ថៃ​ជាង​២​លាន​នាក់​ដែល​មិន​អាច​បោះ​ឆ្នោត នា​ថ្ងៃ​កំណត់​៨ កុម្ភៈ ត្រូវ​មក​បោះ​ឆ្នោត​មុន​នា​ថ្ងៃ​ទី​១ កុម្ភៈ ចាប់ពី​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក​ទៅ ។ បណ្ដា​អ្នកបោះឆ្នោត​មុន…

ប្រទេស​ថៃ ៖ ពលរដ្ឋ​ថៃ​ជាង​២​លាន​នាក់​ដែល​មិន​អាច​បោះ​ឆ្នោត នា​ថ្ងៃ​កំណត់​៨ កុម្ភៈ ត្រូវ​មក​បោះ​ឆ្នោត​មុន​នា​ថ្ងៃ​ទី​១ កុម្ភៈ ចាប់ពី​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក​ទៅ ។ បណ្ដា​អ្នកបោះឆ្នោត​មុន ទទួល​សន្លឹក​ឆ្នោត​២ នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត ដោយ​សន្លឹក​ឆ្នោត​មួយ​ជ្រើសរើស​យក​បេក្ខជន​មួយ​រូប​នៃ​មណ្ឌលបោះឆ្នោត​របស់​ខ្លួន ហើយ​សន្លឹក​ឆ្នោត​១​ទៀត​បោះ​ឲ្យ​គណៈ​បក្សនយោបាយ​ដែល​គេ​ជ្រើសរើស ។ ការ​បោះ​ឆ្នោត​មុន​នោះ​ ត្រូវ​បិទ​នា​វេលា​ម៉ោង​១៧​ថ្ងៃ​ដដែល​នោះ ។

សន្លឹក​ឆ្នោត​បោះ​មុន ត្រូវ​ទុក​រាប់​ជាមួយ​គ្នា​នឹង​សន្លឹក​ឆ្នោត​ដែល​បោះ​នា​ថ្ងៃ​កំណត់​៨ កុម្ភៈ ។ ពលរដ្ឋ​ថៃ​ជាង​៥០​លាន​នាក់ នឹង​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​សភា​សរុប​៥០០​រូប ក្នុង​នោះ​៤០០​រូប ជ្រើសរើស​តាម​ប​ណ្ឌ​លបោះ​ឆ្នោត​មូលដ្ឋាន និង​១០០​រូប ​ជ្រើសរើស​តាមរយៈ​គណបក្ស​នយោ​បាយ​បែប​សមាមាត្រ ។

តាម​ស្ថិតិ​របស់​គណៈកម្មាធិការ​បោះ​ឆ្នោត​ថៃ​ថា ក្នុង​ការ​បោះ​ឆ្នោត​សភា​នេះ មាន​គណបក្ស​ចូលរួម​៥៧ ហើយ​មាន​មនុស្ស​ដល់​ជាង​៩០​នាក់ ចាត់ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​។ លទ្ធផល​ផ្លូវការ​ជា​ស្ថាពរ​​នៃ​ការ​បោះ​ឆ្នោត​នោះ​ត្រូវ​ចេញផ្សាយ​រហូត​ដល់​ថ្ងៃ​ទី​៩ មេ​សា ។ សភា​ថ្មី​ត្រូវ​រួម​ប្រជុំ​១៥​ថ្ងៃ​ក្រោយ​ការ​ប្រកាស​លទ្ធផល ដើម្បី​ជ្រើសតាំង​ប្រធាន​សភា ហើយ​បន្ទាប់​ពី​នេះ​សភា​ថ្មី​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្មី ។

តាម​បណ្ដា​អ្នកវិភាគ​ថា ក្នុង​ការ​បោះ​ឆ្នោត​នោះ​នឹង​ពុំ​មាន​គណបក្ស​ណា​ទទួល​បាន​សំឡេង​ច្រើន​លើសលុប​ឡើយ ហើយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ទីបំផុត​ពឹង​លើ​ការ​ចរចា​ក្រោយ​ការ​បោះ​ឆ្នោត​រវាង​បណ្ដាគណបក្ស​នយោបាយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ