ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកប្រកាសអាសន្ន៖ ព្យុះស៊ីក្លូនព្រិលដ៏ខ្លាំងក្លា កំពុងបោកបក់សំដៅទៅភាគខាងត្បូង និង​រដ្ឋចច​ជៀ

59 នាទី មុន

សហរដ្ឋអាមេរិក ៖ ព្យុះ​ព្រិល​ថ្មី​វាយប្រហារ​លើ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៣១ មក​រា ជាមួយ​ការ​ធ្លាក់​ព្រិល​ច្រើន​នៅ​តាម​បណ្ដា​ទីតាំង​កម្សាន្ត​មាត់សមុទ្រ នា​ភាគ​អាគ្នេយ៍​ប្រទេស​ជាមួយ​រលក​ត្រជាក់​មក​ពី​តំបន់​អាក់​ទិ​ក ដែល​ព្យុះ​ព្រិល​នោះ​វាយប្រហារ​រហូត​ដល់​រដ្ឋផ្ល​រី​ដា​។ ព្រឹត្តិការណ៍​ឧតុនិយម​នោះ កើត​មាន​១​ស​ប្ដា​ហ៍…

សហរដ្ឋអាមេរិក ៖ ព្យុះ​ព្រិល​ថ្មី​វាយប្រហារ​លើ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៣១ មក​រា ជាមួយ​ការ​ធ្លាក់​ព្រិល​ច្រើន​នៅ​តាម​បណ្ដា​ទីតាំង​កម្សាន្ត​មាត់សមុទ្រ នា​ភាគ​អាគ្នេយ៍​ប្រទេស​ជាមួយ​រលក​ត្រជាក់​មក​ពី​តំបន់​អាក់​ទិ​ក ដែល​ព្យុះ​ព្រិល​នោះ​វាយប្រហារ​រហូត​ដល់​រដ្ឋផ្ល​រី​ដា​។

ព្រឹត្តិការណ៍​ឧតុនិយម​នោះ កើត​មាន​១​ស​ប្ដា​ហ៍ បន្ទាប់​ពី​ព្យុះ​ព្រិល​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​ចាប់ពី​រដ្ឋ​តិច​សាស់ រហូត​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន នាំ​ឲ្យ​មានការ​ប៉ះពាល់​ខ្លាំង​បំផុត ដល់​ការ​ដឹក​ជញ្ជូន និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១០០​នាក់​ក្នុង​ប្រទេស​មក ។

ផ្នែក​ឧតុនិយម​អា​មេ​រិ​ក​ព្យាករណ៍​ថា លើក​នេះ អាច​ធ្ងន់ធ្ងរ​ដល់​ទ្វេ​ដង​លើស​ពី​ព្យុះ​ព្រិល​លើក​មុន​ទៅ​ទៀត ។ ព្រិល​នឹង​ធ្លាក់​ខ្លាំង​បំផុត ពី​ថ្ងៃ​ទី​៣១ មក​រា​ដល់​ថ្ងៃ​ទី​១ កុម្ភៈ នៅ​តំបន់ឆ្នេរ​សមុទ្រ​អ​ត្ល​ង់​ទិ​ក ពិសេស នៅ​រដ្ឋ​ការ៉ូ​លី​ន​ខាងត្បូង និង​រដ្ឋ​ការ៉ូ​លី​ន​ខាងជើង ។ ម្យ៉ាងវិញទៀត រលក​ត្រជាក់​បែប​តំបន់​ប៉ូ​ល ប៉ះពាល់​នា​ថ្ងៃ​ទី​២ កុម្ភៈ ដល់​២​ភាគ​៣​នៃ​ភាគ​ខាងកើត​ប្រទេស ពី​រដ្ឋ​ដា​កូតា​ខាងជើង​ដល់​រដ្ឋ​ផ្ល​រី​ដា ។

ផ្នែក​ឧតុនិយម​អា​មេ​រិ​ក​បន្ត​ទៀត​ថា ព្យុះ​ស៊ីក្លូន​ព្រិល បន្ត​បោកបក់​មក​ភាគ​ខាងត្បូង​សហរដ្ឋអា​មេរិក ដែល​ព្យុះ​ស៊ីក្លូន​ឆ្នេរសមុទ្រ​នេះ​កកើត នា​ថ្ងៃ​ទី​៣១ មក​រា នៅ​ឆេ្ន​រ​សមុទ្រ​អា​ត្ល​ង់​ទិច ហើយនឹង​បណ្ដាល​ឲ្យ​មាន​ព្រិល​ធ្លាក់​ខ្លាំង​រហូត​ដល់​រដ្ឋ​ច​ច​ជៀ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ