ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កម្ពុជានឹងបន្តចុះត្រជាក់ពីថ្ងៃនេះដល់ថ្ងៃទី៤ ខែកុម្ភៈ ដោយតំបន់ភ្នំអាចចុះទាបដល់ ១៩អង្សាសេ

1 នាទី មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាករ​ស្ថានភាពធាតុអាកាសរបស់​ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ​កម្ពុជានឹងបន្តទទួលរងឥទ្ធិពលរបបខ្យល់មូសុងឦសានបក់ពីសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ…

រាជធានីភ្នំពេញ៖ យោងតាមការព្យាករ​ស្ថានភាពធាតុអាកាសរបស់​ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ​កម្ពុជានឹងបន្តទទួលរងឥទ្ធិពលរបបខ្យល់មូសុងឦសានបក់ពីសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា ដែលធ្វើឱ្យធាតុអាកាសបន្តចុះត្រជាក់។

ក្នុងអំឡុងពេលនេះ តំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ ដូចជាភ្នំដងរែក និងភ្នំក្រវាញ នឹងមានសីតុណ្ហភាពចុះត្រជាក់ខ្លាំងជាងគេ ដោយអប្បបរមាអាចធ្លាក់ចុះដល់ ១៩អង្សាសេ ជាមួយល្បឿនខ្យល់បក់ក្នុងកម្រិតមធ្យម ៣ ម៉ែត្រក្នុងមួយវិនាទី។

ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់វាលទំនាប រួមទាំងរាជធានីភ្នំពេញ និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមាប្រហាក់ប្រហែល ២១អង្សាសេ ជាមួយអាកាសធាតុស្រឡះល្អ និងពុំមានភ្លៀងធ្លាក់ឡើយ។ សម្រាប់ស្ថានភាពនៅលើផ្ទៃសមុទ្រវិញ រលកសមុទ្រមានកម្ពស់មធ្យមចន្លោះពី ០,៥០ ទៅ ១,០០ ម៉ែត្រ ដែលជាកម្រិតធម្មតាសម្រាប់សកម្មភាពនេសាទ និងទេសចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ