ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ុត៖ អាហារល្អសម្រាប់អ្នកទឹកនោមផ្អែម ប៉ុន្តែកុំញ៉ាំលើសកម្រិតនេះ!

2 ម៉ោង មុន

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ស៊ុតគឺជាអាហារដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ព្រោះវាមានសន្ទស្សន៍ជាតិស្ករ ស្មើនឹង សូន្យ ដែលមានន័យថាការញ៉ាំស៊ុតមិនធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់នោះទេ។ ជាតិប្រូតេអ៊ីនគុណភាពខ្ពស់ក្នុងស៊ុតជួយឱ្យឆាប់ឆ្អែតបានយូរ កាត់បន្ថយការឃ្លានអាហារសម្រន់ និងផ្ដល់ថាមពលថេរដល់រាងកាយ។…

សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ស៊ុតគឺជាអាហារដ៏ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ព្រោះវាមានសន្ទស្សន៍ជាតិស្ករ ស្មើនឹង សូន្យ ដែលមានន័យថាការញ៉ាំស៊ុតមិនធ្វើឱ្យជាតិស្ករក្នុងឈាមឡើងខ្ពស់នោះទេ។

ជាតិប្រូតេអ៊ីនគុណភាពខ្ពស់ក្នុងស៊ុតជួយឱ្យឆាប់ឆ្អែតបានយូរ កាត់បន្ថយការឃ្លានអាហារសម្រន់ និងផ្ដល់ថាមពលថេរដល់រាងកាយ។ ក្រៅពីនេះ ស៊ុតសម្បូរទៅដោយវីតាមីន D, ក្រុមវីតាមីន B, កាល់ស្យូម និង ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជំនួយភ្នែក និងប្រព័ន្ធប្រសាទឱ្យរឹងមាំ។

ទោះបីជាល្អយ៉ាងណាក៏ដោយ អ្នកជំងឺទឹកនោមផ្អែមត្រូវប្រុងប្រយ័ត្នចំពោះជាតិកូឡេស្តេរ៉ុល។ ក្នុងស៊ុតធំមួយគ្រាប់មានជាតិកូឡេស្តេរ៉ុលប្រហែល ១៨៦ មិល្លីក្រាម ខណៈដែលអ្នកជំងឺមិនគួរទទួលទានលើសពី ២០០ ទៅ ៣០០ មិល្លីក្រាមក្នុងមួយថ្ងៃឡើយ។ ដូច្នេះ អ្នកជំនាញណែនាំឱ្យអ្នកជំងឺទឹកនោមផ្អែមទទួលទានស៊ុតយ៉ាងច្រើនបំផុតត្រឹម ៤ គ្រាប់ក្នុងមួយសប្តាហ៍ ឬមធ្យម ១ គ្រាប់ក្នុងមួយថ្ងៃ (ដោយត្រូវកាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ផ្សេងទៀតដូចជាសាច់ជ្រូក ឬសាច់គោ)។

ដើម្បីទទួលបានអត្ថប្រយោជន៍ខ្ពស់បំផុត និងសុវត្ថិភាព លោកអ្នកគួរជ្រើសរើសវិធីចម្អិនដោយ ស្ងោរ ឬចំហុយ ជំនួសឱ្យការចៀនដែលប្រើប្រាស់ប្រេងច្រើន។ ការញ៉ាំស៊ុតទន្ទឹមគ្នាជាមួយបន្លែដែលសម្បូរជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ជាគន្លឹះដ៏សំខាន់ក្នុងការជួយកាត់បន្ថយការស្រូបយកជាតិកូឡេស្តេរ៉ុលចូលទៅក្នុងរាងកាយ និងជួយឱ្យរបបអាហារមានតុល្យភាពល្អឥតខ្ចោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ