ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ក្មេង​ដុ.ត​គំនរ​អេ​ត​ចាយ ​បង្ក​ការ​ឆាបឆេះ​សន្ធោសន្ធៅ ម្ចាស់​រារាំង​មិនឱ្យ​រថយន្ត​ពន្លត់​អគ្គិ​ភ័យចូល​បា.ញ់

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គំនរ​អេ​ត​ចាយ​មួយ​កន្លែង​ដែល​ភាគច្រើន​គឺជា​គ្រឿង​ជ័រ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ និង​ផ្សែងហុយ​ឡើង​លើ​យ៉ាង​ឃ្មួ​ល​ខ្មាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ក្មេង​ៗ​ដុត​លេង ភ្លាម​ៗ​នោះ​ម្ចាស់​អេ​ត​ចាយ​ខាងលើ​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រកា​យ​អេ​ត​ចាយ​ផ្ដាច់​គំនរ​អេ​ត​ចាយ​ចេញពី​គ្នា​និង​កាយ​ដី​លុប​ភ្លើង​ព្រមទាំង​យក​ទុយោ​បាញ់​ទឹក​ពន្លត់ ភ្លើង ។…

រាជធានី​ភ្នំពេញ ៖ គំនរ​អេ​ត​ចាយ​មួយ​កន្លែង​ដែល​ភាគច្រើន​គឺជា​គ្រឿង​ជ័រ ត្រូវ​បាន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ និង​ផ្សែងហុយ​ឡើង​លើ​យ៉ាង​ឃ្មួ​ល​ខ្មាញ់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ ដែល​សង្ស័យ​បណ្ដាល​មក​ពី​ក្មេង​ៗ​ដុត​លេង ភ្លាម​ៗ​នោះ​ម្ចាស់​អេ​ត​ចាយ​ខាងលើ​បាន​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រកា​យ​អេ​ត​ចាយ​ផ្ដាច់​គំនរ​អេ​ត​ចាយ​ចេញពី​គ្នា​និង​កាយ​ដី​លុប​ភ្លើង​ព្រមទាំង​យក​ទុយោ​បាញ់​ទឹក​ពន្លត់ ភ្លើង ។ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​ចេញ​ទៅ​ជួយ​អន្តរាគមន៍​ដែរ ព្រោះ​ខ្លាច​ឆេះ​រាល​ដល់​កន្លែង​ផ្សេង ឆេះ​ស្មៅ​ក្រាស់​ៗ និង​រាល​ដល់​ផ្ទះ​នៅ​ជិត​នោះ​ច្រើន​ខ្នង ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រូវ​បាន​ម្ចាស់​អេ​ត​ចាយ​រា​រាំ​ហាមឃាត់​មិន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ទឹក​ពន្លត់​ទេ គាត់​ចង់​ពន្លត់​ខ្លួនឯង​ទាំង​ភ្លើង​កំពុង​ឆេះ​ខ្លាំង ។ រហូត​ដល់​មានការ​អន្តរាគមន៍​ពី​លោក​ចៅសង្កាត់​ត្រពាំង​ក្រសាំង ទើប​គាត់​យល់ព្រម​ឲ្យ​នគរបាល​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ភ្លើង​នោះ ហើយ​បាញ់​អស់​១​រថយន្ត​ភ្លើង​ក៏​រលត់​ទៅ​វិញ​ទាំងស្រុង ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​កន្លែង​ស្តុក​អេ​ត​ចាយ នៅ​លើ​ដី​ទំនេរ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជា​ការពារ​បាន​ប្រាប់​ថា ទីតាំង​ស្តុក​អេ​ត​ចាយ​ខាងលើ​នោះ ពុំ​មាន​រោង​នោះ​ទេ គឺ​គេ​គរ​ទុក​នៅ​កណ្ដាលវាល​នៅ​ក្លើ​ដី​ទំនេរ ដែល​មាន​ស្មៅ​ដុះ​ទ្រុប​ទ្រុល​វែង​ៗ ហើយ​នៅ​ជិត​ទីនោះ​ក៏​មានផ្ទះ​ច្រើន​ខ្នង​ផង​ដែរ ។

ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​មាន​ក្មេង​ៗ​លេង​ភ្លើង​នៅ​ទីនោះ ហើយ​ក្រោយមក​ក៏​ស្រាប់តែ​មាន​ភ្លើង​ឆេះ​អេ​ត​ចាយ​សន្ធោសន្ធៅ ហុយផ្សែង​ខ្មៅ​ឃ្មួ​ល​ខ្មាញ់​ឡើង​អាកាស ដែល​សង្ស័យ​ថា​ក្មេង​ៗ​ទាំងនោះ​ដុត​លេង ។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ ម្ចាស់​អេ​ត​ចាយ​បាន​យក​ទុយោ​បាញ់​ទឹក​ពន្លត់ ព្រមទាំង​យក​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រកា​យ​ផ្ដាច់​គំនរ​អេ​ត​ចាយ​ចេញពី​គ្នា និង​កាយ​ដី​លុប​ភ្លើង​ផង​ដែរ ។ ប៉ុ​ន្ត​ខណៈនោះ​ភ្លើង​ឆេះ​ខ្លាំង​ណាស់ ព្រោះ​អេ​ត​ចាយ​ដែល​ភ្លើង​កំពុង​ឆេះ​នោះ​សុទ្ធតែ​គ្រឿង​ជ័ត​ងាយ​និង​ឆេះ​ទោះជា​ខំប្រឹង​ពន្លត់​ក៏​មិន​បាន​រលត់​ភ្លាម​ៗ​នោះ​ឡើយ ។

ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ថា ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅ​ដល់ ម្ចាស់​បាន​ហាមឃាត់​មិន​បាញ់​ទឹក​ពន្លត់​នោះ​ទេ​គាត់​ចង់​ពន្លត់​ខ្លួនឯង ។ ដោយ​មានការ​ព្រួ​ួ​យ​បារម្ភ​ខ្លាច​ម្ចាស់​នោះ​ពន្លត់​អត់​ឈ្នះ​ឆេះ​រាល​ដល់​ទៅ​កន្លែង​ផ្សេង​ទៀត​នោះ លោក​ចៅសង្កាត់​ត្រពាំង​ក្រសាំង​បាន​អន្តរាគមន៍​លើ​រឿង​នេះ ទើប​ម្ចាស់​អេ​ត​ចាយ​ព្រម​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់ ។

ខណៈនោះ​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​បាន​បាញ់​ទឹក​អស់​១​រថយន្ត ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង មិន​ឆេះ​រាល​ដល់​កន្លែង​ផ្សេង និង​ផ្ទះសម្បែង​ដែល​ស្ថិត​នៅ​ជិត​នោះ​ឡើយ ។ បន្ទាប់​មក​អាជ្ញាធរ​និង​សមត្ថកិច្ច​សង្កាត់​ត្រពាំង​ក្រសាំង​បាន​អញ្ជើញ​ម្ចាស់​អេ​ត​ចាយ​នោះ​ទៅ​ណែនាំ ធ្វើ​កំណត់ហេតុ​និង​ធ្វើ​កិច្ចសន្យា ចំពោះ​ការ​រារាំង​ដល់​កម្លាំង​នគរបាល​ពន្លត់​អគ្គិភ័យ​មិន​ឲ្យ​បាញ់​ពន្លត់​នោះ​ហើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ