ខេត្តបន្ទាយមានជ័យ៖ឃាត់ខ្លួនជនសង្ស័យ២នាក់និងដកហូតគ្រឿងញៀន៨ថង់និងរថយន្ត១គ្រឿងត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។
លោកវរៈសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា៖ជនសង្ស័យ២នាក់មាន១.ឈ្មោះ វ៉ើន សុវិន ហៅពៅ ភេទប្រុសអាយុ៣១ឆ្នាំ(មុខរបបជួសជុលឡាន)២.ឈ្មោះ ញឹម តុលា ហៅម៉េវ ភេទប្រុសអាយុ៣៥ឆ្នាំដែលរស់នៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកបានបញ្ជាក់ថា៖នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានសហការជាមួយអាជ្ញាធរមូលដ្ឋានហើយស្រាវជ្រាវនិងកំណត់មុខសញ្ញាចុះបង្ក្រាបឃាត់ខ្លួនសង្ស័យ២នាក់និងដកហូតគ្រឿងញៀន៨ថង់មានគ្រឿងញៀនWYចំនួន១ថង់ស្មើ៨០គ្រាប់ទម្ងន់៧,៦៤ក្រាម គ្រឿងញៀនម្ស៉ៅក្រាមសថ្លាចំនួន៦ថង់ស្មើ៧៧,៣៦ក្រាម និងគ្រឿងញៀនប្រភេទកេតាមីន១ថង់ស្មើ១,៥៣ក្រាមនិងដកហូតរថយន្ត១គ្រឿងម៉ូតូ១គ្រឿងកាំបិតសាំម៉ូរ៉ៃ១និងកាំវ៉ែវ១ដែលបង្ក្រាបកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យ២នាក់ដែលជាមុខសញ្ញាចាស់និងដកហូតវត្ថុតាងមានគ្រឿងញៀន៨ថងនិងរថយន្ត១គ្រឿងម៉ូតូ១គ្រឿងជាមធ្យោបាយជួញដូរគ្រឿងញៀនត្រូវបាននាំយកសាកសួរនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់ ៕



ចែករំលែកព័តមាននេះ