ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមិនឆ្លងដូចជា លើសឈា.ម បេះដូង មហារីក និងផ្លូវចិត្តកើនឡើងគួរកត់សម្គាល់

5 ម៉ោង មុន

របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងសុខាភិបាល ដែល​ទទួល​បាន​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​០២៦ បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​កត់ត្រា​នូវ​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ករណី​ជំងឺមិនឆ្លង​កាលពី​ឆ្នាំ ២០២៥​កន្លង​ទៅ ។ ជំងឺមិនឆ្លង​ទាំងនោះ​ត្រូវ​បាន​ប្រភព​ដដែល​អះអាង​ថា រួម​មាន​ជំងឺ​ទឹកនោមផ្អែម…

របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងសុខាភិបាល ដែល​ទទួល​បាន​កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​០២៦ បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​កត់ត្រា​នូវ​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ករណី​ជំងឺមិនឆ្លង​កាលពី​ឆ្នាំ ២០២៥​កន្លង​ទៅ ។

ជំងឺមិនឆ្លង​ទាំងនោះ​ត្រូវ​បាន​ប្រភព​ដដែល​អះអាង​ថា រួម​មាន​ជំងឺ​ទឹកនោមផ្អែម ជំងឺមហារីក ជំងឺលើសឈាម ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​សុខភាព​ផ្លូវចិត្ត​ជាដើម ។

របាយការណ៍​នេះ​បាន​និយាយ​ថា ករណី​ថ្មី​នៃ​ជំងឺ​ទឹកនោមផ្អែម សរុប​មាន​ចំនួន​២៩២.១៩៧ ករណី​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​កាលពី​ឆ្នាំ​មុន ដែល​កើនឡើង ២៦.៨ ភាគរយ​។

របាយការណ៍​នេះ​បាន​និយាយ​ថា សម្រាប់​ជំងឺមហារីក អ្នកជំងឺ​ចំនួន ៣៥.៩២១ នាក់​បាន​ទទួល​ការ​ព្យាបាល​ជំងឺមហារីក​នៅ​ក្នុង​មន្ទីរពេទ្យ​កាលពី​ឆ្នាំ​មុន ដែល​កើនឡើង ១៣.៩ ភាគរយ ហើយ​មាន​អ្នក​ស្លាប់​ចំនួន ១៥៥ នាក់​។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ជំងឺលើសឈាម​ក៏​កំពុង​កើនឡើង​ផង​ដែរ ដោយ​មាន​ចំនួន ៤៥១.០០៩ ករណី កើនឡើង ១២,២ ភាគរយ នៅ​ក្នុង​នោះ​អ្នកជំងឺ​ជំងឺ​សរសៃឈាម​បេះដូង​ចំនួន ២៥.៤៨១ នាក់​បាន​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ក្នុង​ចំណោម​ពួក​គេ​ចំនួន ១.០៩១ នាក់​បាន​ស្លាប់​។

ប្រភព​ដដែល​បាន​បន្ត​ថា ករណី​ជំងឺ​សុខភាព​ផ្លូវចិត្ត​ក៏​កើនឡើង​ផង​ដែរ ពោល​គឺ​មាន​ចំនួន ៣៨៩.៥៥៣ ករណី​កើនឡើង ៣៧,៨ ភាគរយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ