ខេត្តកំពង់ស្ពឺ៖ អ្នកញៀនល្បែងជល់មាន់ចំនួន៩នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ សហការធ្វើការឃាត់ខ្លួន រីឯអ្នកលេងល្បែងច្រើននាក់ទៀតរត់បាតជើងសរព្រាត ខណៈដែលកំពុងតែប្រមូលផ្តុំគ្នាលេងល្បែងបញ្ជល់មាន់ ហើយកម្លាំងសមត្ថកិច្ចឆ្មក់បង្ក្រាបតែម្តង បានអាគកចំនួន៤ក្បាល និងម៉ូតូជាង១០គ្រឿង។
ការឆ្មក់បង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ធ្វើឡើងកាលពីវេលាម៉ោង០៣រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅចំណុចព្រៃអូរ ស្ថិតនៅក្នុងភូមិព្រីង ឃុំ ទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា នៅមុនពេលឆ្មក់បង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់ខាងលើ គឺកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋបានចុះសហការ ជាមួយកម្លាំងមន្ទីរស្រាវជ្រាវនិងយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឆ្មក់បង្ក្រាបទីតាំងជល់មាន់មួយកន្លែងស្ថិតនៅចំណុចព្រៃអូរ ក្នុងភូមិព្រីង ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៩នាក់ព្រមទាំងវត្ថុតាងរួមមានដូចខាងក្រោម÷ ទី១/ ឈ្មោះ ងិន សុគុណ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់គ្រឿងបរិភោគនៅផ្ទះ រស់នៅក្នុងភូមិព្រៃរំដួលខាងជើង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទី២/ ឈ្មោះ ចួន រ៉ាមន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ រស់នៅក្នុងភូមិព្រៃរំដួលខាងជើង ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺទី៣/ ឈ្មោះ នៅ សុវណ្ណ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរលក់ម្ហូរ រស់នៅក្នុងភូមិព្រៃរំដួលខាងជើង ឃុំបរសេដ្ឋ ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៤/ ឈ្មោះ តប ផល ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅក្នុងភូមិព្រីង ឃុំ ទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
ទី៥/ ឈ្មោះ ហៀង គង់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងកង់ រស់នៅក្នុងភូមិព្រៃដប ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៦/ឈ្មោះ ហ៊ុយ កែវ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិព្រីង ឃុំទួលសាលា ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៧/ឈ្មោះ នុច នី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅក្នុងភូមិស្វាយរំពារ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទី៨/ឈ្មោះ សួង គឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងភូមិដូនពេញ ឃុំ ទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី៩/ឈ្មោះ សៅ ធូ ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរនៅផ្ទះ រស់នៅក្នុងភូមិ ត្រពាំងកក់ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តថា ក្រោយឃាត់ខ្លួនអ្នកញៀនល្បែងជល់មាន់ខាងលើ កម្លាំងកងរាជអាវុធហត្ថដកហូតវត្ថុតាងរួមមាន:
-សង្វៀនជល់មាន់ ចំនួន០១ឈុត
-មាន់ជល់ ចំនួន០៤ក្បាល
-សម្ភារះមួយចំនួន
-ជញ្ជីងសម្រាប់ថ្លឹងចំនួន០១
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
១.ទូរស័ព្ទ iphone ១៣ pro max មួយគ្រឿង
២.ទូរស័ព្ទoppo ចំនួន២គ្រឿង
រថយន្តម៉ាកHLGHLANDER ពណ៌សរ ចំនួន១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ (2BT-4988) និងម៉ូតូចំនួន១១គ្រឿង÷
ទី១-ម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ(1BY-8558)
ទី២-ម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ(1U-7611)
ទី៣-ម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ(1R-1736)
ទី៤-ម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ(1GE-0552)
ទី៥-ម៉ូតូម៉ាកហុងដាWave ពណ៌ខ្មៅ អត់មានផ្លាកលេខ
ទី៦-ម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង(1AG-9098)
ទី៧-ម៉ូតូម៉ាកហុងដា 125 ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ(1Z-1527)
ទី៨-ម៉ូតូម៉ាកហុងដាWave ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ(1JB-1341)
ទី៩-ម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ(1CQ-6744)
ទី១០-ម៉ូតូម៉ាកហុងដាC125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ត្បូងឃ្មុំ(1G-7586)
និងទី១១-ម៉ូតូ ម៉ាកEXEITER (150) ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ(1HV-4930)។
បច្ចុប្បន្ន ក្រុមជនសង្ស័យញៀនល្បែងទាំ៩នាក់ រួមជាមួយនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកព័តមាននេះ