ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបង្ហាញជំហរក្នុងកិច្ចប្រជុំរួមរវាងមហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៅទីក្រុងញូវយ៉ក

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម យោង ចាន់​សុភារ អគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​រង​កម្ពុជា​ប្រចាំ​អ​.​ស​.​ប​….

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦ ឯកឧត្តម យោង ចាន់​សុភារ អគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍​រង​កម្ពុជា​ប្រចាំ​អ​.​ស​.​ប​. នៅ​ទីក្រុង​ញូ​វ​យ៉​ក បាន​ចូលរួម​កិច្ចប្រជុំ​ក្រោម​ប្រធានបទ​«​តួនាទី​របស់​មហាសន្និបាត​អ​.​ស​.​ប​. និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម​នៅ​ក្នុង​ពេល​ដែល​បែកខ្ញែក​» ដែល​ដឹកនាំ​រួម​គ្នា​ដោយ​លោក​ជំទាវ Annalena Baerbock ប្រធាន​មហាសន្និបាត​អ​.​ស​.​ប​. លើក​ទី​៨០ និង​ឯកឧត្តម Lok Bahadur Thapa ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម នៅ​ទីស្នាក់ការ​អ​.​ស​.​ប​. នាទី​ក្រុង​ញូ​វ​យ៉​ក ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២៦ ។

កិច្ចប្រជុំ​នេះ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​អំពី (១) ការ​ពង្រឹង​តួនាទី និង​សហ​ថាមភាព​រវាង​មហាសន្និបាត​អ​.​ស​.​ប​. និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សង្គម សំដៅ​ជំរុញ​ការ​ថែរក្សា​សន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍ ព្រមទាំង (២) ការ​ជំរុញ​គំនិត​ផ្តួចផ្តើម UN80 ដើម្បី​ធ្វើ​ឱ្យ​អ​.​ស​.​ប​. កាន់តែ​មាន​ស​ក្ត័​សិទ្ធ​ភាព ប្រសិទ្ធភាព និង​ខ្លាំងក្លា​ជាង​មុន​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​អគ្គរាជទូត បាន​ចែករំលែក​ចំណុច​គន្លឹះ​ចំនួន​៣ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​មហាសន្និបាត​អ​.​ស​.​ប​. និង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម ៖ (១) ការ​ប្រើប្រាស់​អំណាច​របស់​ស្ថាប័ន​ទាំង​ពីរ ដើម្បី​លើកកម្ពស់​កំណើន​ប្រកបដោយ​ចីរភាព និង​ការ​គាំពារ​សង្គម (២) ការ​ធ្វើ​សមាហរណកម្ម​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការ​បង្ការ​ជម្លោះ កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​ផែនការ​ការងារ​ដែល​មានការ​សម្របសម្រួល​គ្នា និង​កិច្ចប្រជុំ​រួម និង (៣) ការ​បង្កើន​សំឡេង​របស់​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​ពិសេស ដែល​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ផ្សារ​ភ្ជាប់​គ្នា​រវាង​ការ​អភិវឌ្ឍ និង​សន្តិភាព ។