ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​មុខងារសាធារណៈ​៖ អភិក្រម​«​ពង្រឹងជា​ជាង​ពង្រីក​» ពុំ​មាន​ក្រសួង ស្ថាប័ន​ណាមួយ​ពង្រីករចនាសម្ព័ន្ធ​នោះ​ទេ

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ តាម​រយៈ​ការ​គោរព​អភិក្រម​ «​ពង្រឹងជា​ជាង​ពង្រីក​» ពុំ​មាន​ក្រសួង ស្ថាប័ន​ណា មួយ​ពង្រីករចនាសម្ព័ន្ធ​នោះ​ទេ​ ។ នេះ​ជា​លទ្ធផល​នៃ​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ ដែល​កំពុង​លេច​ចេញ​ជា​បន្តបន្ទាប់​…

រាជធានី​ភ្នំពេញ​ ៖​ តាម​រយៈ​ការ​គោរព​អភិក្រម​ «​ពង្រឹងជា​ជាង​ពង្រីក​» ពុំ​មាន​ក្រសួង ស្ថាប័ន​ណា មួយ​ពង្រីករចនាសម្ព័ន្ធ​នោះ​ទេ​ ។ នេះ​ជា​លទ្ធផល​នៃ​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ ដែល​កំពុង​លេច​ចេញ​ជា​បន្តបន្ទាប់​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​នៅ​យប់​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០២៦​ បាន​លើក​ឡើង​ថា ក្រោយ​ការ​ពិនិត្យ​ឡើង​វិញ ការ​វិភាគ​មុខងារ​និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន ជំហាន​ទី​១ បាន​បញ្ចប់ អនុក្រឹត្យ​នៃ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រសួង ស្ថាប័ន បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​។

ថ្ងៃនេះ លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ជាតិ​ជំរុញ​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា (​គ​.​វ​.​រ​.) កំពុង​ពិនិត្យ និង​ពិភាក្សា​ជា​បន្ត​សម្រាប់​ក្រសួង ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួងផែនការ​ ។

ប្រភព​បញ្ជាក់​ថា​​ «​យើង​មាន​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ ដែល​ជា​កេរ​មរតក​ដ៏​ប្រពៃ​របស់​អ្នក​ជំនាន់​មុន និង​ដែល​បាន​ដោះស្រាយ​បញ្ហា​សង្គម នយោបាយ​ជា​ច្រើន​រួច​មក​ហើយ តែ​ផ្អែក​លើ​បរិបទ​នយោបាយ​សាកល និង​តំបន់ រួម​ទាំង​ស្ថានភាព​ក្នុង​ប្រទេស យើង​មាន​ភាព​ចាំបាច់ ត្រូវ​បន្ត​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​យើង ដោយ​សម្រួច​មុំ ដើម្បី​ភាព​ធន់ វិបុលភាព និង រដ្ឋបាល​សាធារណៈ​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ ។ កិច្ចការ​ដែល​យើង​កំពុង​ពិភាក្សា​ពេល​នេះ ជា​ផ្នែក​មួយ​នៃ​លទ្ធផល​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​យើង​» ។

ឯកឧត្តម​លើក​ឡើង​ថា​ កន្លង​មក មិន​ថា ​សេចក្តី​ព្រាង​អនុក្រឹត្យ​ទាំង​ពីរ​ខាងលើ ឬ​អនុក្រឹត្យ​ផ្សេង​ៗ​ទៀត នោះ​ទេ រាល់​ការ​រៀបចំ​ឯកសារ​បទដ្ឋាន​នីមួយ​ៗ ត្រូវ​ឆ្លងកាត់​កិច្ចប្រជុំ ពិភាក្សា​ជា​ច្រើន​លើក ច្រើន​សារ និង​គ្រប់​កម្រិត​បច្ចេកទេស​ទាំងអស់​ រវាង​ក្រសួង​មុខងារសាធារណៈ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ធ្វើ​យ៉ាងណា រក​ចំណុច​ឯកភាព​រួម ហើយ​អាច​បំពេញ​កិច្ចការ​ដាច់​គ្នា​ច្បាស់លាស់​ក្នុង​ដែន​សមត្ថកិច្ច​រៀង​ៗ​ខ្លួន មិន​ឱ្យ​មាន​ភាព​ត្រួតស៊ីគ្នា មិន​ជាន់​សមត្ថកិច្ច​គ្នា តែ​ជា​ការ​ប្រទាក់ក្រឡា​គ្នា បំពេញ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ ឈរ​លើ​អភិក្រម «​ពង្រឹង​ជា​ជាង​ពង្រីក​» និង «​រៀបចំផ្ទះ​ឱ្យ​រៀបរយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ