សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស មតិភាគច្រើនជឿថា ជ្រក់មានផ្ទុកសារធាតុពុលដែលអាចបង្កជាជំងឺមហារីក ប៉ុន្តែតាមពិតទៅ ជ្រក់នឹងមិនផ្តល់ផលអាក្រក់ដល់សុខភាពឡើយ ប្រសិនបើវាត្រូវបានធ្វើឡើងតាមបច្ចេកទេសត្រឹមត្រូវ និងញ៉ាំក្នុងបរិមាណសមរម្យ។
សារធាតុពុលមួយចំនួនដែលមានក្នុងបន្លែស្រស់ នឹងត្រូវរលាយអស់នៅក្នុងទឹកអំបិលអំឡុងពេលផ្អាប់ ដូច្នេះអ្នកគ្រាន់តែជៀសវាងការញ៉ាំជ្រក់ដែលទើបនឹងធ្វើថ្មីៗ (មិនទាន់កាត់អាស៊ីតល្អ) និងត្រូវប្រើប្រាស់សម្ភារៈធ្វើពីដីឥដ្ឋ ឬសេរ៉ាមិច ជំនួសឱ្យធុងជ័រ ដើម្បីរក្សាសុវត្ថិភាព។
ទោះជាយ៉ាងណា ដោយសារជ្រក់មានជាតិប្រៃខ្លាំង វាមិនសូវសមស្របសម្រាប់អ្នកដែលមានជំងឺលើសឈាម ឬជំងឺតម្រងនោមនោះទេ។ សម្រាប់មនុស្សទូទៅ គ្រូពេទ្យណែនាំឱ្យញ៉ាំក្នុងបរិមាណត្រឹម ៥០ ទៅ ១០០ ក្រាមក្នុងមួយថ្ងៃ ដើម្បីកុំឱ្យលើសកម្រិតជាតិអំបិលដែលរាងកាយត្រូវការ។
សរុបមក ជ្រក់គឺជាអាហារបន្ថែមដ៏ឆ្ងាញ់ និងមិនបង្កគ្រោះថ្នាក់ឡើយ ប្រសិនបើអ្នកចេះរបៀបផ្អាប់ឱ្យបានស្អាត និងញ៉ាំដោយការប្រុងប្រយ័ត្ន៕
ចែករំលែកព័តមាននេះ