ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ បរិយាកាសនៅក្នុងឃុំអូររៃ ស្រុកថាឡា
បរិវ៉ាត់ បានពោរពេញទៅដោយស្នាមញញឹមនិងក្ដីរំភើបជាអនេក ក្នុងពិធីសិរីសួស្តីជ័យមង្គល រប
ស់ វីរៈកងទ័ពជួរមុខម្នាក់ ដែលធ្លាប់បានលះបង់ដើម្បីជាតិមាតុភូមិ។
អ្វីដែលធ្វើឱ្យពិធីមង្គលការនេះកាន់តែមានអត្ថន័យ និងជាទីចាប់អារម្មណ៍បំផុតនោះ គឺកូន
ប្រុសកូនស្រីទាំងពីរពិតជាមានសំណាងដ៏មហាសាល ដែលទទួលបានការយកចិត្តទុកដាក់ផ្ទាល់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតដោយបាន ជ្រើសរើសវេលាមង្គល ជូនគូស្រករថ្មីនេះដោយផ្ទាល់ ដែលនេះស្តែងឱ្យឃើញពីមេត្តាធម៌ និងការដឹងគុណចំពោះអ្នកដែលបានលះបង់ដើម្បីជាតិ។
ម្ចាស់ដើមការដែលជាកូនកំលោះក្នុងថ្ងៃដ៏មានសិរីនេះ គឺលោក ក្រៀល ចន្ទ្រា ដែលជាវីរកង
ទ័ពម្នាក់ក្នុងចំណោមយុទ្ធជន ១៨ នាក់ (ដែលត្រូវបានចាប់ខ្លួនក្រោយបទឈប់បាញ់លើកទី១ ចូលជាធរមាន)។លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំដ៏ស្រស់សោភា គឺកញ្ញា លន់ វិច្ឆិកា នៅឯគេហដ្ឋានខាងស្រី ស្ថិតក្នុងឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នៅលើគេហទំព័រផ្លូវការរបស់លោកអភិបាលខេត្តស្ទឹងត្រែង លោកបានសម្តែងនូវក្តីរំភើប និងបានបង្ហោះសារអបអរសាទរយ៉ាងស្មោះស្ម័គ្រថា៖«ប្អូនទាំងពីរ ពិតជាមានសំណាងណាស់ ដែលទទួលបាននូវកិត្តិយសពីសម្តេចតេជោ។
សូមចូលរួមអបអរសាទរថ្ងៃមង្គលអាពាហ៍ពិពាហ៍វីរកងទ័ពជួរមុខ និងសូមជូនពរប្អូនទាំងពីរមានសុភមង្គល និងសំណាងល្អពេញមួយជីវិត!»៕











ចែករំលែកព័តមាននេះ