ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ស្ពឺ បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​រឹត​បន្តឹង​ការ​គ្រប់គ្រង​សំរាម និង​ផាកពិន័យ​អ្នក​ចោល​ផ្តេសផ្តាស់

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ លោក ជាម ច័ន្ទ​សោ​ភណ្ឌ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ជំរុញ​ឱ្យ​អស់លោក លោកស្រី​ជា​មេឃុំ​-​ចៅសង្កាត់ លោក​អភិបាលក្រុង​-​ស្រុក​ទាំងអស់​ទូ​ទាំង​ខេត្តកំពង់ស្ពឺ ធ្វើការ​ទប់ស្កាត់​ការ​បោះចោល​សំរាម​ពាស់​វាល​ពាស​កាល ជា​ពិសេស​នៅ​តាម​ផ្លូវជាតិ​សំខាន់​ៗ​មាន​ដូច​ជា​÷​ផ្លូវជាតិ​លេខ​៤…

ខេត្តកំពង់ស្ពឺ​៖ លោក ជាម ច័ន្ទ​សោ​ភណ្ឌ អភិបាលខេត្ត​កំពង់ស្ពឺ បាន​ជំរុញ​ឱ្យ​អស់លោក លោកស្រី​ជា​មេឃុំ​-​ចៅសង្កាត់ លោក​អភិបាលក្រុង​-​ស្រុក​ទាំងអស់​ទូ​ទាំង​ខេត្តកំពង់ស្ពឺ ធ្វើការ​ទប់ស្កាត់​ការ​បោះចោល​សំរាម​ពាស់​វាល​ពាស​កាល ជា​ពិសេស​នៅ​តាម​ផ្លូវជាតិ​សំខាន់​ៗ​មាន​ដូច​ជា​÷​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៤៤ និង​ផ្លូវជាតិ​លេខ​៥១​ជាដើម​។ ការ​ឡើង​ឡើង​ដូចនេះ​ក្នុង​ឱកាស​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​គោលនយោបាយ​ភូម​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ឆ្នាំ​២០២៦ នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦​នៅ​សាលាខេត្ត​កំពង់ស្ពឺ​។

លោក​អភិបាលខេត្ត​កំពង់ស្ពឺ លើក​ឡើង​ទៀត​ថា អស់លោក​អញ្ជើញ​ត្រឡប់​ទៅ​ផ្ទះ​ពិនិត្យ​មើល​តាម​ដងផ្លូវ ពិនិត្យ​មើល​មើល​មាន​សំរាម​ឬ​ក៏​អត់? ហើយ​កិច្ច​ការងារ​នេះ​គឺជា​ការងារ​របស់​យើង​ដែល​ជា​អាជ្ញាធរ​តម្រង់​ទិស​ចូលរួម ឬ​យើង​ដាក់​ពិន័យ​ទៅ ពិន័យ​ជា​ប្រាក់​ទៅ​អ្នក​ដែល​ដាក់​សំរាម​ផ្តេសផ្តាស់​នឹង​។ លោក​ឱ្យ​តែ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​មួយ​ចំនួន​ក្តី លោក​ខ្មាស​ខ្លួនឯង​ក្នុង​នាម​ជា​អភិបាលខេត្ត ខ្មាស​ខ្លួនឯង​ខ្លាំង​ណាស់​។

សូម​ឱ្យ​អស់លោក លោកស្រី ចេះ​ខ្មាស​ខ្លួនឯង​ផង ឥឡូវនេះ​យើង​មាន​វិភា​ជ​ហើយ ថវិកា​ដើម្បី​គ្រប់គ្រង​សំរាម សុំ​ស្នើ​ឱ្យ​អស់លោក លោកស្រី​ដែល​ជា​មេឃុំ​-​ចៅសង្កាត់ អស់លោក​ដែល​ជា​អភិបាលក្រុង​-​ស្រុក យកចិត្តទុកដាក់​ឱ្យ​មែនទែន ធ្វើ​យ៉ាងម៉េច​ស្នើ​សុំ​ឱ្យ​តាម​ដងផ្លូវ​ជាតិ​របស់​យើង​ទាំងអស់​មិន​ត្រូវ​មាន​សំរាម​បើ​មាន លោក​នឹង​ធ្វើ​លិខិត​ព្រមាន​ចំនួន​ពីរ​ដង​ហើយ​លោក​នឹង​មាន​វិធានការ ខ្មាស​គេ​ណាស់​ឥឡូវនេះ​មាន​អ្នក​មក​រក​ទទួលទាន អ្នក​វិនិយោគ​គិ​ន អ្នកទេសចរ​ច្រើន​ណាស់​ក្នុង​ខេត្ត​របស់​យើង​។ ខេត្តកំពង់ស្ពឺ​របស់​យើង​មាន​រោងចក្រ​រហូត​ដល់​១៥៨២​រោងចក្រ សហគ្រាស អ្នកទេសចរ​មក​លេង​កំសាន្ត​ក្នុង​ខេត្ត​របស់​យើង​ក្នុង​ឆ្នាំ​២០២៥​មាន​រហូត​ដល់​១៦០០០០០​នាក់​ជាង​។​ចុះ​ប្រសិនបើ​មក​ឃើញ​សំរាម​ច្រើន គេ​មាន​អារម្មណ៍​មក​លេង​ទៀត​ដែរ​ឬទេ​ក្នុង​ខេត្តកំពង់ស្ពឺ​របស់​យើង?

លោក​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​បញ្ជាក់​ថា ចឹ​ង​លោក​មាន​វិធានការ​ចំពោះ​អស់លោក លោកស្រី​មេឃុំ​-​ចៅសង្កាត់ អស់លោក​ជា​អភិបាលក្រុង​-​ស្រុក ឱ្យ​ច្បាស់លាស់​ទាំងអស់​គ្នា​មើល ធ្វើ​កិច្ច​ការងារ​នេះ​ឱ្យ​ទទួល​បាន​ប្រសិទ្ធ​ផល​ការងារ​របស់​យើង​មើល ឥឡូវនេះ​លោក​កំណត់​ដាក់​នូវ​ផ្លូវជាតិ​÷​មាន​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤១ ផ្លូវជាតិ​លេខ​៤៤ និង​ផ្លូវជាតិ​លេខ​៥១ ឱ្យ​ស្អាតបាត​មើល​ឥឡូវ បើ​អស់លោក លោកស្រី​ថា​គ្មាន​សមត្ថភាព​ទេ ធ្វើ​លិខិត​លាលែង​ពី​អភិបាលក្រុង​-​ស្រុក ចេញ​ទៅ​កុំ​នៅ​ទៀត​។

ឥឡូវនេះ​អស់លោក​ដែល​ជា​អភិបាលក្រុង​-​ស្រុក​ក្មេង​ៗ មាន​សមត្ថភាព ពេញកម្លាំង​ដែល​ធ្វើ​ការងារ គ្រាន់តែ​រឿង​សំរាម មិនបាច់​ធ្វើ​អភិបាលក្រុង​-​ស្រុក​អី​ទៀត​ទេ​!​។ ពាក្យ​ពេ​ជ​នឹង​ណា ខ្ញុំ​ក៏​ទទួល​បាន​ដូច​អស់លោក​ចឹ​ង​ដែរ ដូចដែល​ខ្ញុំ​ត្រូវ​និយាយ​ទៅ​កាន់​អស់លោក​ចឹ​ង​ដែរ​ពី​ថ្នាក់លើ​មក​ណា ចឹ​ង​ហើយ​យើង​ត្រូវ​តែ​អនុវត្ត​កិច្ច​ការងារ​នេះ​ឆ្នាំ​២០២៦​តទៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ