ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងសឹករងកំពង់ឆ្នាំងសហការជាមួយកង ពលតូចលេខ៧០បង្ក្រាបបទល្មើសនេសាទ

35 វិនាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​នេសាទ​ដោយប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ចំនួន​៣​ករណី និង​បទល្មើស​រុញ​ជន ត្រូវ​បាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង សហការ​ជាមួយ​អង្គភាព​កងពលតូច​លេខ​៧០ ធ្វើការ​បង្ក្រាប​នៅ​ទីតាំង​ផ្សេង​គ្នា ។ ការ​បង្ក្រាប​នេះ គឺ​កាលពី​វេលា​ម៉ោង៣​ទៀប​ភ្លឺ…

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​នេសាទ​ដោយប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​ចំនួន​៣​ករណី និង​បទល្មើស​រុញ​ជន ត្រូវ​បាន​កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង សហការ​ជាមួយ​អង្គភាព​កងពលតូច​លេខ​៧០ ធ្វើការ​បង្ក្រាប​នៅ​ទីតាំង​ផ្សេង​គ្នា ។ ការ​បង្ក្រាប​នេះ គឺ​កាលពី​វេលា​ម៉ោង៣​ទៀប​ភ្លឺ និង​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ២០២៦ នៅ​ឡូត៍​លេខ​៩ និង​ក្បាលកោះ​ចោរ ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់លែង និង​ស្រុក​បរិបូណ៌ ។

លោក​វរសេនីយ៍ទោ ម៉ៅ វ៉េ មេបញ្ជាការ​រង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​បង្ក្រាប​ទ​ល្មើស​ខាងលើ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែមក​រា អង្គភាព​របស់​លោក បាន​សហការ​ជាមួយ​អង្គភាព​កងពលតូច​លេខ​៧០ ធ្វើការ​ល្បាត​រុករក​បទល្មើស​ចេញពី​ភូមិ​ចុង​កោះ​ដល់​ឡូត៍​លេខ​៩ ប្រទះ​ឃើញ​បទល្មើស​រុញ​ជន​១​គ្រឿង ក៏​បាន​ចាប់​ឃាត់​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​អង្គភាព​កងពលតូច​លេខ​៧០ ។

ក្នុង​ការ​បន្ត​ប្រតិបត្តិការ​ទៅ​ដល់​ភូមិ​ប្រឡាយ​មាស ត្រង់​ចំណុច​កោះ​ក្បាល​ចោរ នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ក៏​បាន​ប្រទះ​ឃើញ​បទល្មើស​ឆក់​ត្រី​ចំនួន​៣​ទូក ហើយ​ដេញ​ស្ទាក់​ចាប់ ប៉ុន្តែ​ជនល្មើស​បាន​រត់គេច​អស់ នៅ​សល់​តែ​វត្ថុ​តាង​រួម​មាន ទូក​បា​ឡា​ស្មាច់​៣​គ្រឿង ដង​ឆក់​ត្រី អាំង​វែ​រ​ទ័​រ​ឆក់​ត្រី អា​គុយ និង​ត្រី​នៅ​ក្នុង​ទូក​តែ​ប៉ុណ្ណោះ ។ វត្ថុ​តាង​ទាំងនោះ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អង្គភាព ។

ដោយឡែក កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ កម្លាំង​ខណ្ឌ​រដ្ឋបាល​ជលផល សហការ​ជាមួយ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង និង​សហគមន៍​នេសាទ ដឹកនាំ​ដោយ​លោក តាត សី​ហាក់ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ដីទី​នៃ​មន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ចុះណែនាំ ដើម្បី​ទប់ស្កាត់​ការ​នេសាទ​លៀស​ដោយ​ខុសច្បាប់ នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ជលផល​បរិបូណ៌ ដើម្បី​បញ្ឈប់​សកម្មភាព​ដឹក​លៀស​ខុសច្បាប់ ។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រាសាទ បាន​សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ជល​គី​រី ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុងនៅ​ទន្លេ​ឫស្សី​ដ​ង្កួ​ច ឃុំ​ជលសា និង​នៅ​ទន្លេ​ក្បាល​កន្លង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ដោយ​បាន​ធ្វើការ​បំផ្លាញ​ចោល​របាំង​ស្បៃ​មុង​៨​កន្លែង ប្រវែង ១៦០​ម៉ែត្រ លប​លូ​ស្បៃ​មុង​៨ បង្គោល​៨០​ដើម និង​ចាក់​លែង​កូន​ត្រី​ចម្រុះ​ចូល​ដែន​នេសាទ​វិញ​ចំនួន​៥០​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ