ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណូល​ក្រុមហ៊ុន Apple បង្កើត​កំណត់​ត្រា ខណៈ​ការ​លក់ iPhone នៅ​ចិន​កើនឡើង​ខ្លាំង

13 វិនាទី មុន

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ បាន​ប្រកាស​ថា ក្រុមហ៊ុន​បានឃើញ​ប្រាក់​ចំណូល​កំណត់​ត្រា​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២៥…

សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ បាន​ប្រកាស​ថា ក្រុមហ៊ុន​បានឃើញ​ប្រាក់​ចំណូល​កំណត់​ត្រា​ខ្ពស់​បំផុត​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២៥ ដោយ​ការ​លក់ iPhone បាន​កើនឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន AFP ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ខា្ន​ត​យក្ស​របស់​អា​មេ​រិ​កមួយ​នេះ បាន​រាយការណ៍​អំពី​ប្រាក់​ចំណេញ​ចំនួន ៤២,១ ពាន់​លាន​ដុល្លារ​អា​មេ​រិ​កបាន​មក​ពី​ប្រាក់​ចំណូល​ចំនួន ១៤៣,៨ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី ៤ ដែល​ទើបតែ​បញ្ចប់​ថ្មី​ៗ​នេះ​។ យោង​តាម​របាយការណ៍​ក្រុមហ៊ុន Apple បាន​បង្ហាញ​ថា ការ​លក់ iPhone បាន​កើនឡើង​នៅ​ជុំវិញ​ពិភពលោក ដោយ​កើនឡើង​ដល់ ២៥,៥ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ទីផ្សារ​ដ៏​សំខាន់​នៃ​ប្រទេស​ចិន បើ​ធៀប​ទៅ​នឹង ១៨,៥ ពាន់​លាន​ដុល្លារ អំឡុង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ ២០២៤​។ ហើយ​ជា​រួម ការ​លក់ iPhone បាន​នាំ​មក​ប្រាក់​ចំណូល​ចំនួន ៨៥,២ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ត្រីមាស​ទី​៤ កាលពី​ឆ្នាំ​មុន​។

ក្រុមហ៊ុន Apple ក៏​បានឃើញ​ប្រាក់​ចំណូល​ពី​សេវាកម្ម​ដូច​ជា មាតិកា​ឌី​ជី​ថ​ល និង​ការ​ជាវ​សេវាកម្ម​កម្សាន្ត​ផ្សេង​ៗ ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​ប្រចាំត្រីមាស​ចំនួន ៣០ ពាន់​លាន​ដុល្លារ ជា​ការ​កើនឡើង ១៤% ពី​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ ២០២៤​។ ក្រុមហ៊ុន​ក៏​បាន​រាយការណ៍​ថា ចំនួន​ឧបករណ៍​ផ្សេង​ៗ​របស់ Apple ដែល​ប្រើប្រាស់​នៅ​ជុំវិញ​ពិភពលោក បាន​កើន​លើស​ពី ២,៥ ពាន់​លាន​គ្រឿង​។ ជាមួយ​គ្នា​នោះ ក្រុមហ៊ុន​បាន​ព្យាករណ៍​ថា ប្រាក់​ចំណូល​ក្នុង​ត្រីមាស​បច្ចុប្បន្ន ត្រីមាស​ទី​១ ឆ្នាំ ២០២៦ នឹង​មាន​ចំនួន​ច្រើន​ជាង ១៣% ទៅ ១៦% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

ក្រុមហ៊ុន Apple និង Google កាលពីដើម​ខែមករា បាន​ប្រកាស​អំពី​ភាព​ជា​ដៃគូ​ច្រើន​ឆ្នាំ​ដែល​នឹង​ឃើញ​មុខងារ​បញ្ញា​សិប្បនិម្មិត AI ជំនាន់​ក្រោយ​របស់ Apple រួម​ទាំង​ជំនួយការ Siri របស់​ខ្លួន ត្រូវ​បាន​ដំណើរការ​ដោយ​បច្ចេកវិទ្យា Gemini របស់​ក្រុមហ៊ុន Google​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក Tim Cook បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ជឿជាក់​ថា បច្ចេក​វិទ្យា AI របស់ Google នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ដោះ​សោ​បទ​ពិសោធន៍​ជា​ច្រើន និង​ភាព​ច្នៃប្រឌិត​តាម​របៀប​ដ៏​សំខាន់​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ