ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​ជិត​៣០០០​នាក់​ចុះ​ឈ្មោះ​ចូលរួម​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​ឆ្នាំ​២០២៦

26 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃនេះ មាន​អត្ត​ព​លិ​ក​ជិត​៣០០០​នាក់​ហើយ​ដែល​បាន​ចុះ​ឈ្មោះ​រត់​ក្នុង​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​ក្នុង​ថ្ងៃ​៨ មីនា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម​វ៉ា​ត់ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ…

រាជធានី​ភ្នំពេញ ៖ គិត​មក​ដល់​ថ្ងៃនេះ មាន​អត្ត​ព​លិ​ក​ជិត​៣០០០​នាក់​ហើយ​ដែល​បាន​ចុះ​ឈ្មោះ​រត់​ក្នុង​ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​ក្នុង​ថ្ងៃ​៨ មីនា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឯកឧត្តម​វ៉ា​ត់ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​នៅ​ក្នុង​សន្និសីទ​សារព័ត៌មានកាលពី​ថ្ងៃ​ទី​២៩ ខែមករា​។

ឯកឧត្តម​វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​ថា ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​យ​១០​គីឡូម៉ែត្រ​នា​ថ្ងៃ​៨ មីនា ដើម្បី​លើកកម្ពស់​ស្ត្រី​ឱ្យ​ស្មើភាព​ជាមួយ​បុរស ព្រមទាំង​បានការ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំងមូល ស្រប​ពេល​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ប្រជាពលរដ្ឋ​អាច​ប្រកបការងារ​អ្វី​ៗ​បាន​យ៉ាង​ល្អ​។ ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​ដែល​មាន​រយៈពេល​៥​ឆ្នាំ​មកនេះ​ជាមួយ​ដៃគូ​សហការ​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​។ ដោយសារតែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ពី​បញ្ហា​សុខភាព​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​រត់​មានការ​កើនឡើង ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ។ ជា​រៀង​រាល់​ឆ្នាំ មាន​អ្នកចូលរួម​រត់​មិន​ក្រោម​៣០០០​នាក់​នោះ​ទេ​។​ដោយឡែក សម្រាប់​ឆ្នាំ​នេះ​រំពឹង​ថា នឹង​មាន​អ្នកចូលរួម​រត់​ប្រមាណ​៤០០០​នាក់ ខណៈ​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​ប្រមាណ​៣០០០​នាក់​រួច​មក​ហើយ ដោយពេល​វេលា​ចុះ​ឈ្មោះ​នៅ​សល់​ប្រហែល​១​ខែ​ទៀត​។

ឯកឧត្តម​បាន​បន្ត​ថា អ្នក​រត់​ភាគច្រើន​សម្រុក​មក​ចុះ​ឈ្មោះ​គៀក​ថ្ងៃ​រត់​តែ​ម្ដង ដូច្នេះ​ហើយ​បានជា​យើង​រំពឹង​ថា​ចំនួន​អ្នក​ចុះ​ឈ្មោះ​នឹង​មានការ​កើនឡើង​បន្ថែម​។

លោក​បានឱ្យ​ដឹង​បន្ត​ថា ស្ត្រី​មាន​ពាក្យ​ថា​មេ​ដូច​ជា​មេផ្ទះ​ជាដើម ទន្លេ​មេ​គ​ង្អ​ក៏​មក​ពី​ពាក្យ​ថា​មេ​ដែរ​។​ដូច្នេះ​តួនាទី​ស្ត្រី​ធំធេង​ណាស់ សមាសភាព​របស់​ស្ត្រី​គឺ​ស្មើភាព​ជាមួយ​បុរស ការងារ​អ្វី​ដែល​បុរស​ធ្វើ​បាន​ស្ត្រី​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​។

លោក សែ​ម ផល្លា នាយក​គ្រប់គ្រង​ព្រឹត្តិការណ៍​រត់ប្រណាំង អម​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា មាន​ប្រសាសន៍​ថា ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទិវា​រត់ប្រណាំង​ស្ត្រី​ចម្ងាយ​១០​គីឡូម៉ែត្រ​មាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​លំដាប់ ជា​ពិសេស​ចំនួន​ស្ត្រី​ចូលរួម​ទាំងចាស់ទាំងក្មេង​កើនឡើង​៦០​ភាគរយ​នៃ​ចំនួន​សរុប​របស់​អ្នកចូលរួម​។ ម្យ៉ាងវិញទៀត ទិវា​រត់ប្រណាំង​ស្ត្រី​នេះ​មិនមែន​ធ្វើ​នៅ​តែ​កម្ពុជា​យើង​នោះ​ទេ​គឺ​ធ្វើ​នៅ​គ្រប់​ប្រទេស​តែ​ម្ដង​។

ទិវា​រត់ប្រណាំង​នៅ​កម្ពុជា គឺ​ដើម្បី​លើកកម្ពស់​ស្ត្រី​នៅ​ក្នុង​សង្គម​ឱ្យ​កាន់តែ​មាន​ភាព​ស្មើមុខស្មើមាត់​ទៅ​នឹង​បុរស​។​យើង​ដឹង​ហើយ​ថា តួនាទី​ស្ត្រី​នៅ​ក្នុង​សង្គម​គឺ​ធំធេង​ណាស់​។ ស្ត្រី​មានឱកាស​ជោគជ័យ​ច្រើន​ជាង​បុរស មិនតែប៉ុណ្ណោះ​ស្ត្រី​នៅ​កម្ពុជា​គ្មាន​របាំង​ហាមឃាត់​ដូច​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន​នោះ​ទេ​។ ស្ត្រី​អាច​ចូលរួម​លេង​កីឡា​ដើម្បី​បំបាត់​ស្ត្រេ​ស ធូរស្បើយ​នៅ​ក្នុង​អារម្មណ៍​តាម​រយៈ​ការ​រត់ប្រណាំង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ