ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​ឆ្នាំ​២០២៥​ស្លូត​ជាង​ឆ្នាំ​២០២៤! អ្នក​ស្លា.ប់​ថយ​ចុះ​ជាង​៣០​%

13 វិនាទី មុន
  • ភ្នំពេញ

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា បាតុភូត​រន្ទះ​ដែល​បាន​កើត​មាននៅ​ទូ​ទាំង​ប្រទេស​កាលពី​ឆ្នាំ​២០២៥ គឺ​ស្លូត​ជាង​កាលពី​ឆ្នាំ​២០២៤​ ។ ផ្អែក​តាម​ស្ថិតិ​ដែល​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្សព្វផ្សាយ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៥ ​គ្រោះ​រន្ទះបាញ់​បាន​កើតឡើង​តែ​ចំនួន​៩៣​លើក ថយ​ចុះ​ប្រមាណ​ជា​២៥,៦% ​ធៀប​នឹង​ឆ្នាំ​២០២៤​កន្លង​ទៅ ។…

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា បាតុភូត​រន្ទះ​ដែល​បាន​កើត​មាននៅ​ទូ​ទាំង​ប្រទេស​កាលពី​ឆ្នាំ​២០២៥ គឺ​ស្លូត​ជាង​កាលពី​ឆ្នាំ​២០២៤​ ។

ផ្អែក​តាម​ស្ថិតិ​ដែល​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ផ្សព្វផ្សាយ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២៥ ​គ្រោះ​រន្ទះបាញ់​បាន​កើតឡើង​តែ​ចំនួន​៩៣​លើក ថយ​ចុះ​ប្រមាណ​ជា​២៥,៦% ​ធៀប​នឹង​ឆ្នាំ​២០២៤​កន្លង​ទៅ ។

ប្រភព​ដដែល​បាន​បន្ត​ថា សម្រាប់​ជន​រង​គ្រោះ​ដល់​ជីវិត​នា​ឆ្នាំ​២០២៥ ​ក៏​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សំគាល់​ផង​ដែរ ពោល​គឺ​មានការ​កត់ត្រា​តែ​៤៥​នាក់ ថយ​ចុះ​៣៣,៨​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៤ ។

នៅ​ក្នុង​ឆ្នាំ​២០២៥ បាតុភូត​ធម្មជាតិ​នេះ​​បាន​បង្ក​របួស​មនុស្ស​៥៨​នាក់ ងាប់​សត្វពាហនៈ​៧១​
ក្បាល។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ