ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិករទេសចរណ៍អាស៊ាន១៨ ក្រុមហ៊ុន បង្ហាញការចាប់អារម្មណ៍ខ្លាំងលើសក្តានុពលទេសចរណ៍កម្ពុជា

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​អន្តរជាតិ ជា​ពិសេស​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ។ ជាក់ស្តែង​ក្រសួងទេសចរណ៍ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖…

រាជធានី​ភ្នំពេញ ៖ វិស័យ​ទេសចរណ៍​កម្ពុជា​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​អន្តរជាតិ ជា​ពិសេស​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន ។

ជាក់ស្តែង​ក្រសួងទេសចរណ៍ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​អាស៊ាន សម្តែង​នូវ​ការ​ចាប់អារម្មណ៍​ចំពោះ​សក្តានុពល​នៃ​ទីផ្សារ​ទេសចរណ៍​កម្ពុជា ។

នា​ឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៦, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អនុញ្ញាត​ជូន​តំណាង​ក្រុមហ៊ុន​ឯកជន ដែល​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​អាស៊ាន ចំនួន​១៨ ក្រុមហ៊ុន ចូល​ជួប​ពិភាក្សា​ការងារ និង​ផ្លាស់​ប្តូរ​យោបល់​ក្នុង​ការ​ជំរុញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​អំពី​ស្ថានភាព​ទូទៅ​នៅ​កម្ពុជា កត្តា​សុខ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ស្ថិរភាព​នៃ​ម៉ាក្រូសេដ្ឋកិច្ច ដែល​ផ្តល់​បរិ​យ​កាស​អនុគ្រោះ​ដល់​ការ​វិនិយោគ និង​ទេសចរណ៍​នៅ​កម្ពុជា​។ កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព មាន​ភាព​ទាក់ទាញ និង​ផ្តល់​ជូន​នូវ​បទ​ពិសោធ​សម្បូរ​បែប​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិ តាម​រយៈ​សក្តានុពល​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ​, ម្ហូបអាហារ​, ប្រពៃណី​ទំនៀមទំលាប់​, ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​, ភាពរួស​រាយ​រាក់ទាក់​និង​ស្មា​ម​ញញឹម​របស់​ប្រជាជន​ខ្មែរ ដែល​ទាំង​អស់នេះ គឺជា​អត្តសញ្ញាណ​ខ្មែរ ។

ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ បាន​បង្ហាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​រីករាយ​ទៅ​ទស្សនា​កម្ពុជា​ដោយ​ផ្ទាល់ ដើម្បី​ពិនិត្យ​លទ្ធភាព​រៀបចំ​កញ្ចប់​ទស្សនកិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដោយ​សហការ​ជាមួយ​ផ្នែក​ឯកជន​របស់​កម្ពុជា ក៏​ដូច​ជា​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ