រឿងស្មៀនឃុំឆាតចែចង់ប្រពន្ធគេ ! ពេលនេះវ័ណ្ឌកហើយ
- តាកែវ
ខេត្តតាកែវ ៖ ពិតជាទំពក់មិនទៅ ព្នៅមិនមកមែន ! រឿងរ៉ាវលោក ណុប សុភក្រ័ ស្មៀនឃុំលំចង់ ស្រុកសំរោង…
ខេត្តតាកែវ ៖ ពិតជាទំពក់មិនទៅ ព្នៅមិនមកមែន ! រឿងរ៉ាវលោក ណុប សុភក្រ័ ស្មៀនឃុំលំចង់ ស្រុកសំរោង…
ខេត្តតាកែវ ៖ ពិតជាទំពក់មិនទៅ ព្នៅមិនមកមែន ! រឿងរ៉ាវលោក ណុប សុភក្រ័ ស្មៀនឃុំលំចង់ ស្រុកសំរោង ត្រូវបានរដ្ឋបាលសាលាស្រុកសំរោងបញ្ជាក់តាមរបាយការណ៏របស់លោកស្មៀនថា កាលពីដំបូងឡើយ ស្ដ្រីឈ្មោះ អ៊ួង ម៉ារ៉ាឌី ដែលត្រូវជាមិត្តភក្តិបានខ្ចីលុយ ១០ដុល្លារ ហើយក្រោយមកទៀតស្ត្រីខាងលើក៏ខ្ចីលុយស្មៀន ៣០ដុល្លារ ថែមទៀតសរុប ៤០ដុល្លារ តែលោកស្មៀនថា មិនយកទេ គឺសុំស្ត្រីនោះដេកកាត់តែម្ដងទៅ ។ គួររំលឹកថា បែ.កធ្លាយរឿងលោកស្មៀនឃុំ ឆាតល្បួ.ងប្រពន្ធមិត្តភក្តិដេ.កម្តង ៤០ដុល្លារ
របាយការណ៏របស់លោកស្មៀនបានបន្តទៀតថា ខាងស្ត្រី អ៊ួង ម៉ារ៉ាឌី មិនព្រមដេកទេ ហើយក៏អោយប្ដីរបស់គាត់ដាក់ពាក្យប្ដឹងមកសាលាស្រុកសំរោង និងបានសម្របសម្រួលគ្នាដោយខាងប្តីស្ត្រីខាងលើព្រមទទួលសំណង ២លានរៀល ដើម្បីបញ្ជប់រឿង ។ របាយការណ៏បានបញ្ជាក់ទៀតថា ដោយមិនដឹងមានរឿងអ្វីស្រាប់តែស្ដ្រីខាងលើបន្តទៅប្តឹងដល់អធិការដ្ឋាននគរបាលក្រុងដូនកែវទាសំណងថែមទៀតហើយលោកអធិការក្រុងដូនកែវក៏បញ្ជូនសំណុំរឿងជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងអនិតិជននៃស្នងការខេត្តតាកែវបន្តទៀតទៅ ។
ពាក់ពន្ធ័ករណីខាងលើ លោក ទេព ថន ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្ស និងអនិតិជននៃស្នងការខេត្តតាកែវបានបញ្ជាក់ថា ករណីខាងលើស្ដ្រីឈ្មោះ អ៊ួង ម៉ារ៉ាឌីបានប្ដឹងទារសំណង ៤០០០ដុល្លារ ។ លោកទេព ថន បានបន្ថែមថា លោក និងបញ្ជូនសំណុំរឿងខាងលើទៅសាលាដំបូងខេត្តតាកែវនៅថ្ងៃចន្ទសប្តាហ៏ក្រោយ ដោយចោទពីប៉ុនប៉ងរំសេពសន្ធវៈ ។
គួរំលឹកថា ស្មៀនឃុំលំចង់ ល្មោភកាមល្បួងប្រពន្ធមិត្តភក្តិដេកម្ដង ៤០ដុល្លារ វាជារឿងថ្មីមួយទៀតសម្រាប់បងប្អូនអ្នកខេត្តតាកែវ ដែលសម្បូររឿងតភាគគ្នា មិនចេះចប់មិនចេះហើយ អស់ពីរឿងមន្ត្រីធំៗគ្រាក់ធ្លាក់មកដល់មន្ត្រីតូចតាចវិញម្ដង ដូចបងប្អូនតែងនិយាយថា តាៗទៀតហើយ ។
កាលពីពេលថ្មីៗនេះ លោក ណុប សុភក្រ័ ជាស្មៀនឃុំលំចង់ ស្រុកសំរោង ខេត្តាកែវ ល្បីខាងសម្បូររឿងអាស្រូវផ្លូវភេទ ក្នុងមួយរយៈកន្លងមកនោះឥឡូវចេញមុខមកល្បីសាជាថ្មីទៀតហើយ គឺលោកឆាតតាមតេឡេក្រាមទៅស្ត្រីជាប្រពន្ធមិត្តភក្តិឈ្មោះ អ វ ត រស់នៅភូមិជ្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
យោងតាមឆាតតេឡេក្រាមដែល លោកស្មៀនឆាតទៅនារីរងគ្រោះបានអោយដឹងថា លោកស្មៀនបានឆាតលួងលោមសុំដេកជាមួយនារីរងគ្រោះដោយដេកម្ដងលោកស្មៀនអោយ ៤០ដុល្លារ តែមិនទាន់បានទៅដេកផងលោកស្មៀនកំហូចបានបាញ់លុយអោយទៅនារីរងគ្រោះ ២០០ដុល្លារ រួចទៅហើយ ។ ដោយឃើញទង្វើមិនគប្បីស្ត្រីរងគ្រោះបានយកឆាតតេឡេក្រាមទៅប្រាប់ប្រពន្ធស្មៀនដើម្បីអោយបានដឹងឮទាំងអស់គ្នា តែប្រពន្ធលោកស្មៀនមិនព្រមអើពើអ្វីទាំងអស់ដោយគ្រាន់តែអោយស្ត្រីរងគ្រោះបាញ់លុយចូលកុងធនាគាខ្លូនវិញមក ។
យោងតាមសម្ដីស្ត្រីរងគ្រោះបានអោយដឹងទៀតថា នាងមិនអស់ចិត្តនូវទង្វើរបស់លោកស្មៀន នាងក៏បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ហើយកំលាំងជំនាញកោះហៅលោកស្មៀនជាច្រើនដង តែលោកស្មៀនមិនព្រមទៅទេ ដោយអោយកំលាំងជំនាញបញ្ជូនសំណុំរឿងទៅតុលាការទៅ ព្រោះលោកស្មៀនគេមានខ្សែពួនៅតុលាការស្រាប់ ។
ស្ត្រីរងគ្រោះមិនអស់ចិត្តក៏សម្រេចចិត្តបន្ដប្តឹងទៅស្នងការនគរបាលខេត្តតាកែវបន្តទៀតដើម្បីរកយុត្តិធម៏ដល់រូបខ្លូនបច្ចុប្បន្នសំណុំរឿងខាងលើកំពុងចាត់ការតាមនីតិវិធីរបស់កំលាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ