ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងជំនាញស៊ីម៉ាក់ ដោះបន្សាបគ្រា.ប់បែក MK-82 ទម្ងន់ជាង២៣០គីឡូក្រាម ចំនួន ២គ្រា.ប់ នៅសមរភូមិព្រំដែន

1 នាទី មុន

អង្គភាព​ស៊ី​ម៉ាក់ (CMAC) ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ទម្ងន់​ធ្ងន់ ២​គ្រាប់ នៅ​សមរភូមិ​ព្រំដែន​កម្ពុជា​-​សៀម ។ ជាក់ស្តែង លោក ហេង រតនា…

អង្គភាព​ស៊ី​ម៉ាក់ (CMAC) ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ទម្ងន់​ធ្ងន់ ២​គ្រាប់ នៅ​សមរភូមិ​ព្រំដែន​កម្ពុជា​-​សៀម ។

ជាក់ស្តែង លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ កងកម្លាំង​ជំនាញ​អង្គភាព CMAC បាន​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​MK-82 ទម្ងន់​ជាង​២៣០​គីឡូក្រាម ចំនួន​២​គ្រាប់ ដែល​គ្រាប់បែក​ទាំងនេះ​ផលិត​នៅ​ខែមករា ឆ្នាំ​២០១០ និង​ខែឧសភា ឆ្នាំ​២០១១ ហើយ​គ្រាប់បែក​ទាំងនេះ បាន​ទម្លាក់ នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥ ក្នុង​សង្គ្រាម​សៀម​ឈ្លានពាន ក្នុងភូមិ​សាស្ត្រ​សមរភូមិ​ព្រំដែន កម្ពុជា​-​សៀម ។

សូម​បញ្ជាក់​ថា អង្គភាព CMAC នឹង​បន្ត​បេសកកម្ម​របស់​ខ្លួន​យ៉ាង​សកម្ម​បំផុត ដើម្បី​ធានា​ថា គ្រប់​តំបន់​សមរភូមិ​ទាំងអស់​នឹង​ប្រែ​ក្លាយជា​ទីតាំង​សុវត្ថិភាព​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​រស់នៅ​ប្រកបដោយ​សន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ