ប្រទេសនីហ្សេ ៖ ក្រោយការវាយប្រហរទ្រង់ទ្រាយធំ កាលពីយប់ថ្ងៃទី២៨ មក២៩ មករា ក្នុងតំបន់ព្រលានយន្តហោះអន្តរជាតិក្រុងនីញ៉ាម៉េ រដ្ឋធានីនីហ្សេ របបយោធាប្រទេសនោះបានចោទប្រកាន់លើបារាំងកូដឌីវ័រ និងបេណាំង ។

នីហ្សេជាប្រទេសតែងកើតមានអំពើហិង្សារបស់ពួកជីហាដ ពេលនេះ ដឹកនាំដោយឧត្ដមសេនីយអាប់ឌូរ៉ាម៉ានទីយ៉ានី ប្រមុខយោធាដែលផ្ដួលរំលំប្រធានាធិបតីស៊ីវិល លោកម៉ូហាមេដបាហ្សួអ៊ុម កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០២៣ ក្នុងរដ្ឋប្រហារយោធាមួយ ។
តាមតុល្យការមួយរបស់ក្រសួងការពារជាតិនីហ្សេថា ការវាយប្រហារទ្រង់ទ្រាយធំលើមូលដ្ឋាន១០១ ក្នុងតំបន់ព្រលានយន្តហោះអន្តរជាតិក្នុងនីញ៉ាម៉េ ក្នុងការប្រយុទ្ធគ្នាបណ្ដាលឲ្យពួកអ្នកវាយប្រហារ២០នាក់ស្លាប់ និង១១នាក់ត្រូវចាប់ខ្លួន ដោយលោកចាត់ទុកពួកគេថាជាពួកទាហានស៊ីឈ្នួល ។
តាមទូរទស្សន៍រដ្ឋនីហ្សេRTNថា ក្នុងចំណោមជនវាយប្រហារដែលស្លាប់មានជនជាតិបារាំងម្នាក់ ។ ក្នុងជួរកងទ័ពនីហ្សេវិញទាហាន៤នាក់រងរបួសធ្ងន់ ។ ពេលទៅកាន់មូលដ្ឋានយោធារងការវាយប្រហារនោះ ប្រមុខរបបយោធាឧត្ដមសេនីយ៍ អាប់ឌូរ៉ាម៉ានទីយ៉ានី បានថ្លែងសរសើរកងទាហានលោក និងទាហានរុស្ស៊ីជាដៃគូថា ដោយសារប្រតិកម្មទាន់ពេលដ៏មានប្រសិទ្ធភាពរបស់កងទាហានយើង និងទាហានរុស្ស៊ីជាដៃគូ ទើបអាចកម្ចាត់សត្រូវត្រឹមពេលតែ២០នាទី ។
ដោយបពាក្យពេចន៍ធ្ងន់ៗ ឧត្ដមសេនីយរូបនោះដែលក្លាយជាប្រធានាធិបតី បានចោទប្រកាន់ប្រធានាធិបតីបារាំងលោកម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបេណាំង លោកប៉ាទ្រីសតាឡុន និងប្រធានាធិបតីកូដឌីវ័ រលោកអាឡាស់សានកាតារ៉ា ថា ជាអ្នកជួយឧបត្ថម្ភដល់ពួកទាហានស៊ីឈ្នួលទាំងនេះ ។
នៅតំបន់ព្រលានយន្តហោះនោះក្រៅពីបន្ទាយ១០១ នៅមានទីបញ្ជាការដ្ឋានកងកម្លាំងឯកភាព បង្កើតឡើងដោយនីហ្សេ ប៊ួគីណាហ្វាសូនិងម៉ាលី ដើម្បីប្រយុទ្ធប្រឆាំងបណ្ដាក្រុមជីហាដដែលរាតត្បាតប្រទេសទាំង៣ ។
នៅព្រលានយន្តហោះនោះមានស្តុកទំនិញជាអ៊ុយរ៉ានីញ៉ូម ដែលប្រទេសនីហ្សេជាអ្នកផលិត រង់ចាំការដឹកចេញ ។ ប្រទេសនីហ្សេ ម៉ាលី និងប៊ួគីណាហ្វាសូ ដឹកនាំដោយរបបយោធាដូចគ្នាបានរួមគ្នាបង្កើតសម្ព័ន្ធភាពមួយហៅសម្ព័ន្ធភាពរដ្ឋតំបន់សាហែលSHAHEL និងបានបង្កើតកងកម្លាំងរួមមួយមានទាហាន៥០០០នាក់ ដើម្បីតស៊ូប្រឆាំងពួកជីហាដ ទាក់ទិនក្រុមអាល់កៃដា និងក្រុមរដ្
ឋអ៊ិស្លាម ៕
ចែករំលែកព័តមាននេះ