សង្គ្រាមអ៊ុយក្រែន ៖ តាមរបាយការណ៍ចុងក្រោយមួយរបស់មជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងសិក្សាអន្តរជាតិCSIS ថ្លែងថា រុស្ស៊ីបានបង់តម្លៃដ៏ខ្ពស់បំផុត ដោយទទួលបានផ្លែផ្កាស្ដួចស្ដើងក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងអ៊ុយក្រែន ។

តាមCSIS ថា កងទ័ពរុស្ស៊ីរងការបាត់បង់ដល់ជិត១,២លាននាក់ តាំងពីចាប់ផ្ដើមការលុកលុយរបស់ខ្លួនចូលអ៊ុយក្រែនក្នុងទ្រង់ទ្រាយធំមក ។ តួលេខនោះ គឺជិតស្មើចំនួនប្រជាជនក្រុងព្រុច
សែល ។
CSISពន្យល់ថា តួលេខជាង១លាននាក់នោះ រាប់ទាំងចំនួនទាហានស្លាប់ទាំងចំនួនទាហានរបួស ព្រមទាំងបាត់ខ្លួន ចំណែកតុល្យការទាហានរុស្ស៊ីស្លាប់មាន៣២៥.០០០នាក់ ចាប់តាំងពីថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២២ មក ។ CSIS បន្តថា គ្មានមហាអំណាចណាមួយរងការបាត់បង់ដ៏ខ្ពស់ ឬទាហានស្លាប់ច្រើនបែបនេះឡើយ ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២មក ។
បើធ្វើការប្រៀបធៀបគ្នាចំនួនទាហានអាមេរិកស្លាប់ នៅទីលានប្រយុទ្ធពិតជាមានទាបជាងចំនួនទាហានរុស្ស៊ីស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែន ។ ក្នុងសង្គ្រាមកូរ៉េទាហានអាមេរិកស្លាប់មាន៥៤.៤៨៧នាក់ និងក្នុងសង្គ្រាមវៀតណាមទាហានអាមេរិកស្លាប់មាន៤៧.៤៣៤នាក់ ។
ក្នុងអន្តរាតមន៍យោធាអាមេរិកក្រោយៗទៀត ទាហានអាមេរិកស្លាប់មានកាន់តែតិច ។ អាមេរិកបាត់បង់ទាហានតែ១៤៩នាក់ ក្នុងសង្គ្រាមឈូងសមុទ្រពែរ្ស៍ពីឆ្នាំ១៩៩០ ដល់១៩៩១។ ចំណែកក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថានមានទាហានអាមេរិកស្លាប់២៤៦៥នាក់ ។ ក្នុងសង្គ្រាមនៅអ៊ីរ៉ាក់អាមេរិកបាត់បង់ទាហាន៤៤៣២នាក់ ។
CSISបន្តថា ទោះបីមានការបាត់បង់ទាហានច្រើនបែបនេះក្ដី ក៏រុស្ស៊ីនៅបន្តវាយរុលទៅមុខនៅអ៊ុយក្រែនទោះបីយឺតៗក្ដី ៕
ចែករំលែកព័តមាននេះ