ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនប្រហារជីវិតសមាជិក១១នាក់នៃក្រុមម៉ាហ្វីយ៉ាឆបោកតាមអនឡាញ​នៅមីយ៉ាន់​ម៉ា

4 ម៉ោង មុន

ប្រទេស​ចិន ៖ កាលពី​ថ្ងៃ​ទី​២៩ មក​រា ចិន​បាន​ប្រហារជីវិត​អ្នកទោស​ឆបោក​តាម​អន​ឡាញ​១១​នាក់ ។ យោង​តាម​កាសែត​ចិន​SOUTH CHINA MORNING POST​ថា…

ប្រទេស​ចិន ៖ កាលពី​ថ្ងៃ​ទី​២៩ មក​រា ចិន​បាន​ប្រហារជីវិត​អ្នកទោស​ឆបោក​តាម​អន​ឡាញ​១១​នាក់ ។ យោង​តាម​កាសែត​ចិន​SOUTH CHINA MORNING POST​ថា ជា​សមាជិក​ក្រុម​ម៉ាហ្វីយ៉ា​ចិន​មួយ​នៃ​ក្រុម​ឧក្រិដ្ឋ​ត្រកូល​មី​ញ ។ ទោស​ប្រហារជីវិត​ពួក​គេ​ត្រូវ​បាន​សម្រេច​ដោយ​តុលាការ​មួយ​នៃ​ខេត្ត​ហ្សេ​ជាំ​ង ។

តុលាការ​នោះ​វាយតម្លៃ​ថា ជនជាប់ចោទ​ទាំងនោះ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ និង​សាហាវ​នានា ដែល​បង្ក​ផលវិបាក​ធំ​មហាសាល ។ អំពើ​របស់​ពួក​គេ​មាន​ច្បាស់លាស់ និង​មាន​ភស្ដុ​ក​តាង​គ្រប់គ្រាន់ ។ ការ​កាត់ទោស​ប្រហារជីវិត​ពួក​គេ​ពិតជា​សម​ស្រប​ហើយ​បណ្ដា​នីតិវិធី​របស់​តុលាការ​ក៏​ត្រឹមត្រូវ​ដែរ ។

ចាប់តាំងពី​ឆ្នាំ​២០១៥ មក អង្គការ​ឧក្រិដ្ឋ​នេះ​មាន​សកម្មភាព​ខ្លាំង​ក្នុង​តំបន់​KOKANG មី​យ៉ា​ន់​ម៉ា ហើយ​ជា​ពិសេស នៅ​តំបន់​LAUKKAI និង​តំបន់​CHINSHWEHAW ។ តុលាការ​អះអាង​ថា ក្រុម​ម៉ាហ្វីយ៉ា​នោះ គ្រប់គ្រង​ប្លុក​អ​ការ​ជា​ច្រើន​ហើយ​ក្រុម​គេ​បាន​ចំណាយ​ប្រាក់​សម្រាប់​កិច្ច​ការពារ និង​មានការ​ជួយ​ទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ សម្រាប់​ថ្វើ​សកម្មភាព​ឆបោក​តាម​អន​ឡាញ និង​បើក​បណ្ដា​កា​ស៊ីណូ​ខុសច្បាប់​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១០​ពាន់​លាន​យន់​ប្រមាណ​ជា​១,២​ពាន់​លាន​អឹ​រ៉ូ ។

កាសែត SOUTH CHINA MORNING POST​បន្ត​ទៀត​ថា​កាន់តែ​អាក្រក់​ថែម​ទៀត ក្នុង​សកម្មភាព​ឧក្រិដ្ឋ​របស់​ខ្លួន​ត្រកូល​មី​ញ​តែង​ប្រើប្រាស់​អំពើ​ហិង្សា​ជួនកាល​សម្លាប់​មនុស្ស​ផង ហើយ​ក្នុង​ក្រប​ខណ្ឌ​នោះ ពួក​អ្នកជាប់ចោទ​ទាំងនេះ​បាន​ទទួលស្គាល់​ថា ពួក​គេ​បាន​សម្លាប់​មនុស្ស ធ្វើ​ទារុណកម្ម វាយដំ​បង្ក​របួស​ស្នាម នៅ​ក្នុង​បណ្ដា​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ ។

យោង​តាម​តុលាការ​ថា ក្រុម​ឧក្រិដ្ឋ​នោះ​សម្លាប់​ជនជាតិ​ចិន​យ៉ាងតិច​១៤​នាក់ ។ អាស្រ័យ​ហេតុនេះ​ហើយ បានជា​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​បាន​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​ប្រឆាំង​ក្រុម​ម៉ាហ្វី​យ៉ា​នោះ ។ អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន លោក​GUO JIAKUN អះអាង​ជា​ថ្មី​ពី​ការ​ខិតខំ​ប្រឹងប្រែង​រួម​របស់​ប្រទេស​លោក​ជាមួយ​មី​យ៉ា​ន់​ម៉ា ដើម្បី​កម្ទេច​ល្បែង​អន​ឡាញ​និង​ការ​ឆបោក​តាម​បណ្ដាញ​ទូរគមនាគមន៍ ក្នុង​គោលដៅ​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ ព្រមទាំង​សន្តិសុខ​របស់​មនុស្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ