ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! ដោត​សាក​​ពិ​លអ​គ្គីស​នី​ទុក​ចោល ឆ្លង​ចរន្ត​ឆេះ​ផ្ទះ​អស់​១​ខ្នង

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​ខណៈ​ដែល​ម្ចាស់ផ្ទះ​បាន​ដោត​សាក​បញ្ចូល​ពិលអ​គ្គីស​នី​ទុក​ចោល ម្ចាស់​ទៅ​ធ្វើ​ការងារ​រោងចក្រ​បាត់ រួច​ហើយ​ក៏​បាន​ឆ្លង​ចរន្តអគ្គិសនី ក្លាយជា​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។ ហេតុការណ៍​អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះ​អស់​១​ខ្នង​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​តា​មេ​ម ឃុំ​ជង្រុក…

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់​ខណៈ​ដែល​ម្ចាស់ផ្ទះ​បាន​ដោត​សាក​បញ្ចូល​ពិលអ​គ្គីស​នី​ទុក​ចោល ម្ចាស់​ទៅ​ធ្វើ​ការងារ​រោងចក្រ​បាត់ រួច​ហើយ​ក៏​បាន​ឆ្លង​ចរន្តអគ្គិសនី ក្លាយជា​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ហេតុការណ៍​អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះ​អស់​១​ខ្នង​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​តា​មេ​ម ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​គងពិសី​បាន​និយាយ​ឱ្យ​ដឹង​ថា ផ្ទះ​១​ខ្នង​ដែល​អគ្គី​ភ័យ​លេប​ត្របាក់​អស់​ធ្វើ​អំពី​ថ្ម​ក្រោម ឈើ​លើ ប្រក់​ក្បឿង ទំហំ​ទទឹង​ប្រវែង​៧​ម៉ែត្រ គុណ​នឹង​៩​ម៉ែត្រ ម្ចាស់ផ្ទះ​មានឈ្មោះ កុ​ត មឿង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​(​ជា​ប្តី​) និង​ឈ្មោះ សែ​ម ន​ន អាយុ​៣៣​ឆ្នាំ​មុខរបរ​ក​ម្មា​រិ​នី​រោងចក្រ ជា​ប្រពន្ធ រស់នៅ​ក្នុងភូមិ​តា​មេ​ម ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ថា ករណី​អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ រង​ការ​ខូចខាត​សម្ភារៈ​រួម​មាន​÷

-ផ្ទះ​ឆេះ​ស្ទេ​ី​រ​តែ​ទាំងស្រុង

-ឆេះ​លុយ ចំនួន ២ លាន​រៀល

-ស្រូវ ១៩ បេ​(​បាវ​)

-គ្រែ ១

-ពូក ១

-សម្លៀក​បំពាក់

-ទូរ​ទឹកកក ១ និង​កង្ហារ ១ រួម​សម្ភារៈ​ផ្ទះបាយ​មួយ​ចំនួន​ថែម​ទៀត​ផង​។

នគរបាល​ស្រុក​គងពិសី​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា បើ​តាម​ការ​បញ្ជាក់​ពី​ម្ចាស់ផ្ទះ មូលហេតុ​ដែល​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​នេះ​បណ្តាល​មក​ពី ម្ចាស់ផ្ទះ​បាន​​ដោត​សាក​បញ្ចូល​ពិលអ​គ្គីស​នី ទុក​ចោល រួច​ទៅ​ធ្វើការ​រោងចក្រ ហើយ​ក៏​ឆ្លង​ចរន្តអគ្គិសនី​ទើ​ប​បង្ក​​ជា​អគ្គិភ័យ​ឆេះ​ផ្ទះ​តែ​ម្តង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ