សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការហាត់ប្រាណពិតជាមានសារៈសំខាន់សម្រាប់សុខភាពមនុស្សចាស់ ប៉ុន្តែការហាត់នៅពេលព្រឹកព្រលឹមដែលមានអាកាសធាតុត្រជាក់ខ្លាំង អាចបង្កជាហានិភ័យខ្ពស់ ជាពិសេសចំពោះអ្នកដែលមានជំងឺលើសឈាម និងទឹកនោមផ្អែម។
ភាពខុសគ្នាខ្លាំងនៃសីតុណ្ហភាពរវាងក្នុងផ្ទះ និងក្រៅផ្ទះ អាចបណ្តាលឱ្យសរសៃឈាមរួមតូចភ្លាមៗ ដែលនាំឱ្យសម្ពាធឈាមហក់ឡើងខ្ពស់ បង្កើនសម្ពាធលើប្រព័ន្ធបេះដូង និងសរសៃឈាម ហើយអាចឈានទៅដល់ការកើតជំងឺដាច់សរសៃឈាមខួរក្បាលប្រសិនបើគ្មានការការពារត្រឹមត្រូវ។
ដើម្បីធានាសុវត្ថិភាព លោកអ្នកគួរណែនាំឱ្យមាតាបិតាផ្លាស់ប្តូរមកហាត់ប្រាណនៅក្នុងផ្ទះវិញ ដែលជាកន្លែងមានខ្យល់ចេញចូលល្អ កក់ក្តៅ និងគ្មានខ្យល់បក់ខ្លាំង។ ប្រសិនបើពួកគាត់នៅតែចង់ហាត់ប្រាណនៅខាងក្រៅផ្ទះ គួរជ្រើសរើសពេលវេលាដែលថ្ងៃរះខ្ពស់បន្តិច នៅពេលដែលសីតុណ្ហភាពមិនសូវខុសគ្នាខ្លាំង។ ចំណុចសំខាន់បំផុតគឺការកម្តៅសាច់ដុំឱ្យបានត្រឹមត្រូវមុនពេលចាប់ផ្តើម ដើម្បីឱ្យរាងកាយស៊ាំទៅនឹងការប្រែប្រួល និងជួយសម្រួលដល់ចរន្តឈាម។
ក្រៅពីការប្រុងប្រយ័ត្នលើបរិយាកាស មនុស្សចាស់ដែលមានជំងឺប្រចាំកាយគួរតែទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ដើម្បីតាមដានកម្រិតជាតិស្ករ សម្ពាធឈាម និងសុខភាពបេះដូង។
ការពិគ្រោះជាមួយគ្រូពេទ្យជំនាញនឹងជួយឱ្យពួកគាត់ទទួលបានការណែនាំអំពីកម្រិតនៃការហាត់ប្រាណដែលសមស្របតាមស្ថានភាពរាងកាយជាក់ស្តែង ដែលជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព៕
ចែករំលែកព័តមាននេះ