ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី បង្កជាអគ្គិ​ឆាបឆេះ​ផ្ទះ​១ខ្នង​ នៅ​បឹង​សាឡា​ង រង​របួសធ្ងន់​ស្រាល​៤​នាក់ ​ឆេះ​អស់​ម៉ូតូ​​៦​គ្រឿង

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ​ផ្ទះ​ឈើ​លើ​ថ្ម ក្រោម​មួយ​ខ្នង នៅ​ចន្លោះ​អគារ​ផ្ទះ​ជួល​ខ្ពស់​ៗ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្ដា​ឱ្យ​រង​របួសធ្ងន់​ស្រាល​ ចំនួន​៤​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ។ ហេតុការណ៍​អគ្គិភ័យ​នេះ​…

រាជធានី​ភ្នំពេញ ៖ ​ផ្ទះ​ឈើ​លើ​ថ្ម ក្រោម​មួយ​ខ្នង នៅ​ចន្លោះ​អគារ​ផ្ទះ​ជួល​ខ្ពស់​ៗ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បណ្ដា​ឱ្យ​រង​របួសធ្ងន់​ស្រាល​ ចំនួន​៤​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សង្គ្រោះ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ។

ហេតុការណ៍​អគ្គិភ័យ​នេះ​ បាន​កើតឡើងវេលាម៉ោង​០៥និង​៥០​នាទី​ល្ងាចថ្ងៃ​ទី​២៩ ​ខែមករា ​ឆ្នាំ​២០២៦ ផ្ទះ​លេខ១៧DE ផ្លូវ​២២៧ ​ក្រុម​០៣ ​ភូមិ​១០ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ភ្លើង​បាន​ឆាប់ឆេះ​ចេញពីផ្ទះ​១​ល្វែង ​ធ្វើ​ពី​ថ្ម​ក្រោម​ឈើ​លើ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ហើយ​អណ្ដាតភ្លើង​បាន​ឆេះ រោល​ទៅ​បន្ទប់​ជួល​ នៃ​អគារ​ផ្ទះ​ជួល​ខ្ពស់​ៗ​ដែល​នៅ​ជាប់​នោះ​។​ អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន ​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ ទៅ​អន្តរាគមន៍​បាញ់​ទឹកពន្លត់ ​។

មន្ត្រី​នគរបាល​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន ​១៨គ្រឿង​ បាន​ទៅ​អន្តរាគមន៍​ បាញ់​ពន្លត់​ដោយប្រើ​ប្រាស់​ទឹក​អស់ ​ចំនួន​១៤​គ្រឿង ស្មើនឹង ៥៦​ម៉ែត្រគូប។​ នៅ​ក្នុង​នោះ រថយន្ត​កា​រិ​ការិយាល័យ​បង្ការ​ពន្លត់អគ្គិភ័យ ​និង​សង្គ្រោះ ចំនួន ១៤​គ្រឿង​,​ រថយន្ត ក្រសួងមហាផ្ទៃ​ ចំនួន​២​គ្រឿង, ​ស្រា​បៀរ​កម្ពុជា ​១​គ្រឿង និងរថយន្ត​កោះន​រា ​ចំនួន​១​គ្រឿង ​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​ម៉ោង០៦​និង​២០​នាទី​ល្ងាច នា​ថ្ងៃ​ដដែល​ ។

មន្ត្រី​នគរបាល ​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​អោយ​ផ្ទះ​មួយ​ល្វែង​ធ្វើ​ពីថ្ម​ក្រោម​ ឈើ​លើ ទំហំ​៦​ម៉ែត្រ​ គុណ​៨​ម៉ែត្រ ដែល​មាន​ម្ចាស់​ផ្ទះឈ្មោះ​ ទូច ញ៉ ភេទ​ស្រី អាយុ​៦៤​ឆ្នាំ​ មុខរបរ ទិញ​លក់​អេ​ត​ចាយ ​បាន​រង​ការ​ខូចខាត​ទាំងស្រុង​ ព្រមទាំង​ឆេះ​រោល​ជញ្ជាំង​ដល់​ផ្ទះ​អ្នក​ជិតខាង​ចំនួន ​២​ល្វែង ​និង​ម៉ូតូ​ចំនួន​៦​គ្រឿ​ង។ ​នៅ​ក្នុង​គ្រោះអគ្គិ​ភ័យ​នេះ​ បណ្ដាល​ឲ្យ​មនុស្ស រង​របួស​ ចំនួន ៤​នាក់ (​ធ្ងន់​១​នាក់ ស្រាល​ចំនួន​៣​នាក់ ភេទ​ស្រី​)​ ។

មន្ត្រី​នគរបាល ​បាន​ឲ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ដោយសារ​សាក​ថ្ម​ទូរសព្ទ​។ ​នេះ​បើ​តាម​ការ​បំភ្លឺ​នៅ​កន្លែង​កើតហេតុ​ ។ ទោះបីជា​យ៉ាងណា​ ជន​រង​គ្រោះ​សមត្ថកិច្ច​ពុំ​ទាន់​បង្ហាញអត្តសញ្ញាណ​ឡើយ​ ៕ ព័ត៌មានបឋម ៖ អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ១​ខ្នង ​នៅ​បឹង​សាឡា​ង ​​រង​របួស​នារី​ ២នាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ