ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​បាល់ឱប​ជម្រើសជាតិ​​កម្ពុជា ​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ក្រុមកីឡា​បាល់ឱប​ជម្រើសជាតិ​កម្ពុជា​ បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នៅ​រាត្រី​ថ្ងៃ​ពុធ ទី​២៨ ខែមករា ឆ្នាំ២០២៦ ឆ្ពោះទៅ​កាន់​ប្រទេស​សិង្ហ​បុរី ដើម្បី​ចួ​ល​រួមការ​ប្រកួត​តំបន់…

រាជធានី​ភ្នំពេញ ​៖ ​ក្រុមកីឡា​បាល់ឱប​ជម្រើសជាតិ​កម្ពុជា​ បាន​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នៅ​រាត្រី​ថ្ងៃ​ពុធ ទី​២៨ ខែមករា ឆ្នាំ២០២៦ ឆ្ពោះទៅ​កាន់​ប្រទេស​សិង្ហ​បុរី ដើម្បី​ចួ​ល​រួមការ​ប្រកួត​តំបន់ SEA 7S នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែមករា ចុង​ស​ប្ដា​ហ៍​នេះ ​។

ការ​ប្រកួត​នេះ ​មាន​ជម្រើសជាតិ ​ចំនួន​៨ ​ក្នុង​តំបន់​អាស៊ាន ​ចូលរួម បែងចែក​ជា​២​ពូ​ល​។ ក្នុង​នោះ កម្ពុជា ​ស្ថិត​ក្នុង​ពូ​ល B មាន​ម្ចាស់ផ្ទះ​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និងព្រុយ​ណេ ​។

លោក លន់ សាម​ឌី ប្រធាន​សហព័ន្ធ​កីឡា​បាល់ឱប​កម្ពុជា មាន​ប្រសាសន៍​ថា នេះ​ជា​ការ​ចាកចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ សា​ជា​ថ្មី ក្រោយ​ខកខាន​ច្រើន​ឆ្នាំ​មក ហើយ​ក៏​ជា​សញ្ញា​ប្រាប់​ដល់​ជនរួមជាតិ​ថា បាល់ឱប​កម្ពុជា​ ត្រលប់​មក​វិញ​ហើយ​។​ ម្យ៉ាងវិញទៀត​ វត្តមាន​របស់​ក្រុម​ជម្រើសជាតិ​បាល់ឱប​កម្ពុ ​នៅ​ក្រៅប្រទេស​ លើក​នេះ ​ក៏​ជា​ឱកាស​ក្នុង​បង្កើន​សមត្ថភាព​បច្ចេកទេស​ឡើង​វិញ ​ផង​ដែរ ​។

ទាក់ទង​នឹង​ផែនការ​អភិវឌ្ឍ​កីឡា​បាល់ឱប​នៅ​កម្ពុជា ប្រធាន​សហព័ន្ធ​ដដែល ​បានឱ្យ​ដឹង​ថា សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ​ក្នុង​ខែកុម្ភៈ ខាង​មុខ ដោយ​មានការ​ចូលរួម​ពី​ក្រុម​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ បណ្ដា​ខេត្ត​នានា និង​អង្គការ​មួយ​ចំនួន​ ដោយ​មានការ​ប្រកួត​លក្ខណៈ​ក្រុម​ធំ និងក្រុម​យុវជន​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ