ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុក​កាន់រូបថត​តាម​រក​កូនប្រុស​នៅ​ចោម​ចៅ ស្រាប់តែ​ឮដំណឹងអកុស.លនៅ​ស្រុក​ពញាឮ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក​ម្នាក់​បាន​កាន់​រូបថត​តាម​រក​កូនប្រុស​ដល់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ ដោយ​គាត់​និយាយ​ថា​កូនប្រុស​គាត់​ជិត​ចូល​រោងការ​ទៅ​ហើយ ស្រាប់តែ​បាត់​ខ្លួន​ដែល​គិត​រហូត​មក​ដល់​ពេល​នេះ​បាត់​រយៈពេល​៦​ថ្ងៃ​មក​ហើយ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ឪពុក​ម្នាក់​បាន​កាន់​រូបថត​តាម​រក​កូនប្រុស​ដល់​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ ដោយ​គាត់​និយាយ​ថា​កូនប្រុស​គាត់​ជិត​ចូល​រោងការ​ទៅ​ហើយ ស្រាប់តែ​បាត់​ខ្លួន​ដែល​គិត​រហូត​មក​ដល់​ពេល​នេះ​បាត់​រយៈពេល​៦​ថ្ងៃ​មក​ហើយ ។ គាត់​បាន​សំណូមពរ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ជួយ​ស្វេ​ងរ​ក​គាត់​ផង បន្ទាប់​ម​គាត់​ក៏​ចាកចេញ​ទៅ​ស្វែងរក​កូន​បន្ត​ទៀត លុះដល់​វេលា​១​រសៀល​ថ្ងៃ​ដដែល ស្រាប់តែ​មាន​គេ​ខ​ល​ប្រាប់​គាត់​ថា បានឃើញ​កូនប្រុស​គាត់​បាន​ច.ងក​សម្លាប់​ខ្លួន​នៅ​ក្នុង​វត្ត​មួយ​នៅ​ឯ​ស្រុក​ពញាឮ ខេត្តកណ្ដាល​បាត់​ទៅ​ហើយ ។

បុរស​នោះ​បាន​និយាយ​ថា គាត់​ឈ្មោះ​ហេង ទូច អាយុ ៥៨​ឆ្នាំ មុខរបរ​ជាង​ផ្ទះ ចំណែក​កូនប្រុស​របស់​គាត់​ដែល​បាន​បាត់​ខ្លួន​នោះ​ឈ្មោះ​យី តូ អាយុ​២៩​ឆ្នាំ សព្វថ្ងៃ​មាន​ទីលំនៅ​ភូមិ​ស្រែ​សំរោង ឃុំ​ស្រែ​សំរោង ស្រុក​ជុំ​គី​រី ខេត្តកំពត ។ កូនប្រុស​គាត់​រូប​នេះ​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​រា​ចរណ៍​២​លើក​មក​ហើយ គឺ​កាលពី​អាយុ​១២​ឆ្នាំ​ពេល​កំពុង​ជិះ​កង់ ត្រូវ​បាន​ម៉ូតូ​បុក បណ្ដាល​ឲ្យ​ដួល​របួស​ក្បាល​ធ្ងន់ធ្ងរ ដែល​បាន​ធ្វើ​ឲ្យ​មាន​សតិ​ស្មារតី​មិនសូវ​ល្អ ។ ប៉ុន្តែ​បន្ទាប់​ពី​គាត់​នាំ​ទៅ​សង្គ្រោះ​នៅ​ពេទ្យ ក្រោយមក​ក៏​បានជា​សះស្បើយ លុះដល់​អាយុ​១៦​ឆ្នាំ ខណៈ​ជិះ​ម៉ូតូ​ស្រាប់តែ​ជាប់​ហ្គា​រ​ជ្រុល​ទៅ​បុក​គំនរ​ដើម​ត្នោត​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ម្ដងទៀត តែ​ស្រាល​ជាង​មុន​ទេ ព្រោះ​ដើម​ត្នោត​ពុក​ផុយ ហើយ​ក៏​បាន​លេបថ្នាំ​ព្យាបាល​ជាប់​រហូត​មក​ដែរ ។

គាត់​បាន​និយាយ​ទៀត​ថា ដោយសារ​តែ​ឃើញ​កូន​ជា​សះស្បើយ​ហើយ ទើប​គាត់​ស្ដីដណ្ដឹង​ប្រពន្ធ​ឲ្យ ប៉ុន្តែ​ជាង​១​ខែ​មុន​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ ដោយ​បាន​កក់​តុ រោង ចុងភៅ​រួច​អស់ហើយ ស្រាប់តែ​ជំងឺ​កូនប្រុស​គាត់​នេះ​រើ​ឡើង​វិញ ។ ពេល​នោះ​គាត់​បាន​ពិភាក្សា​ជាមួយ​ដន្លង ហើយ​ពន្យា​ពេល​ថ្ងៃ​រៀប​ការ​សិន រង់ចាំ​ពេល​កូន​ជា​ពី​ជំងឺ​ស្រួលបួល ចាំ​គិតគូរ​ឡើង​វិញ ម្ដងទៀត ដោយឡែក​នៅ​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ គាត់​និង​កូនប្រុស​បាន​ទៅ​ធ្វើ​រោង​គោ​ឲ្យ​គេ​នៅ​ក្នុងភូមិ ។ លុះដល់​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​កូនប្រុស​បាន​សុំ​គាត់​ទៅ​រក​ទិញ​ស្បែកជើង រួច​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ប៊ីត​ព​ណ៍​ខៀវ​១​គ្រឿង​ពាក់​ស្លាក​លេខ​កំពត​1V-8076​ចេញ​ទៅ​ហើយ​ក៏​ស្រាប់តែ​បាត់​ខ្លួន​រហូត​តែ​ម្ដង ពុំ​ឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទឹ គាត់​បាន​រក​ច្រើន​ថ្ងៃ​មក​ហើយ​មិនឃើញ​សោះ ។

ក្រោយ​ពី​ប្រាប់​អាជ្ញារ​ធរ​បានដឹង​រួច​បុរស​នោះ​ក៏​បាន​ចាក​ចេញពី​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ដើរ​ស្វែងរក​កូនប្រុស​ជាទី​ស្រលាញ់​របស់​គាត់​ទៀត ដោយ​ពុំ​ដឹង​ថា គាត់​ទៅ​រក​ដល់ទី​កន្លែង​ណា​ទៀត​នោះ​ទេ ។ រហូត​ដល់​វេលា​ម៉ោងជាង​១​រសៀល​គាត់​បាន​ឲ្យ​កូន​ប្រា​សារ​ប្រុស​របស់​គាត់​ម្នាក់​ឆាត​មក​ប្រាប់​ក្រុម​អ្នក​សារ​ត័​ត៌​មាន​ថា មាន​គេ​ខ​ល​ប្រាប់​ពួក​គាត់​ថា បាន​ប្រទះ​ឃើញ​កូនប្រុស​គាត់​ច.ងក សម្លាប់​ខ្លួន​ស្លាប់​នៅ​ក្នុង​វត្ត​មួយ​កន្លែង​នៅ​ក្នុងស្រុក​ពញាឮ ខេត្តកណ្ដាល​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​គាត់​ពុំ​ទាន់​ជឿជាក់​ទាំងស្រុង​ថា​ជា​កូន​របស់​គាត់​១០០%​នៅឡើយ​ទេ ដោយ​រង់ចាំ​ទៅ​មើល​ជាក់ស្ដែង​សិន ហើយ​បើជា​កូន​របស់​គាត់​ពិត ឬ​មិន​ពិត​បែប​ណា​នោះ​គាត់​និង​ប្រាប់​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ