ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​លក់​មាស​រាប់​សិប​កន្លែង​នៅ​ថៃ​ប្រឈម​បិទទ្វារ ដោយសារ​តម្លៃ​មាស​បន្ត​ឡើង​ខ្លាំង

2 ម៉ោង មុន

ទីក្រុង​បាងកក ៖ សមាគម​ពាណិជ្ជករ​មាស​របស់​ប្រទេស​ថៃ បាន​បន្លឺ​សំឡេង​រោ​ទិ៍​ព្រមាន​អំពី​តម្លៃ​មាស​ដែល​កំពុង​កើនឡើង​ឥត​ឈប់​ឈរ ដោយ​លើក​ឡើង​ថា ប្រសិនបើ​តម្លៃ​នៅ​តែ​បន្ត​ឡើង​លើស​ពី ៧០ ០០០ បាត​(២ ២៤៥ដុល្លារ)ក្នុង១បាត​ទម្ងន់​មាស…

ទីក្រុង​បាងកក ៖ សមាគម​ពាណិជ្ជករ​មាស​របស់​ប្រទេស​ថៃ បាន​បន្លឺ​សំឡេង​រោ​ទិ៍​ព្រមាន​អំពី​តម្លៃ​មាស​ដែល​កំពុង​កើនឡើង​ឥត​ឈប់​ឈរ ដោយ​លើក​ឡើង​ថា ប្រសិនបើ​តម្លៃ​នៅ​តែ​បន្ត​ឡើង​លើស​ពី ៧០ ០០០ បាត​(២ ២៤៥ដុល្លារ)ក្នុង១បាត​ទម្ងន់​មាស (១ បាត​ទម្ងន់​មាស​ស្មើនឹង ១៥,២៤៤ ក្រាម​) ហាង​លក់​មាស​រាប់​សិប​កន្លែង​អាច​នឹង​បិទទ្វារ​នៅ​ឆ្នាំ​នេះ ដោយសារ អ្នកទិញ​ងាក​ចេញពី​គ្រឿងអលង្ការ​មាស ខណៈ​ដែល​ការ​ចំណាយ​លើ​ការ​រស់នៅ​មានការ​ថយ​ចុះ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation និង Chiang Rai Times ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ប្រធាន​សមាគម​ពាណិជ្ជករ​មាស​ថៃ លោក Jitti Tangsitpakdee បាន​ថ្លែង​ថា ការ​កើន​ឡើងជា​លំដាប់​នៃ​តម្លៃ​មាស​ក្នុងស្រុក​បាន​ផ្លាស់​ប្តូរ​របៀប​នៃ​ចំណាប់អារម្មណ៍​មនុស្ស​ទៅ​លើ​មាស​។ អ្វី​ដែល​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តោត​លើ​មាស​ប្រចាំ​ថ្ងៃ និង​ជា​ប្រពៃណី ឥឡូវនេះ​បែរជា​មាន​អារម្មណ៍​ថា ហួស​ពី​លទ្ធភាព​សម្រាប់​គ្រួសារ​ជា​ច្រើន​។ ការ​ផ្លាស់​ប្តូរ​នោះ​ធ្វើ​ឱ្យ​អ្នក​លក់រាយ​តាំងពី​យូរ​មក​ហើយ​ប្រឈម​នឹង​ហានិភ័យ រួម​ទាំង​ការងារ​ដែល​ពួក​គេ​កំពុង​គាំទ្រ​។ ដ្បិត​តម្លៃ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រវត្តិសាស្ត្រ បាន​ធ្វើ​ឱ្យ​ការ​ជួញដូរ​មាស​របស់​ប្រទេស​ថៃ​កាន់តែ​តានតឹង ស្រប​ពេល​ដែល​ទីផ្សារ​មា​សមានភាព​ប្រែប្រួល​ជា​ពិសេស​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ​។

គ្រឿងអលង្ការ​មាស​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​វប្បធម៌​ថៃ រាប់​ចាប់ពី​ពិធី​មង្គលការ និង​ពិធីបុណ្យ​រហូត​ដល់​អំណោយ​គ្រួសារ​។ ប៉ុន្តែ​បើ​ក្រឡេក​មក​ឥឡូវនេះ បណ្តា​អ្នកទិញ​ជា​ច្រើន​កំពុង​ទប់ទល់​នឹង​ការ​ចំណាយ​សម្រាប់​ជីវភាព​ប្រចាំ​។ ពេល​ខ្លះ ការ​លក់​គ្រឿងអលង្ការ​ត្រូវ​បាន​រាយការណ៍​បាន​ធ្លាក់​ចុះ​ជាង ៥០% ឯណោះ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ​។

A woker in a jewellery shop carries a bundle of bank notes behind the counter in Bangkok on August 9, 2011. The price of gold struck a record high above 1,700 USD an ounce on August 8 with dealers flocking to the safe haven metal as Asian stocks tumbled following Standard & Poor’s downgrade of US debt. AFP PHOTO / PORNCHAI KITTIWONGSAKUL (Photo by PORNCHAI KITTIWONGSAKUL / AFP)

ហាង​លក់​មាស​បែប​ប្រពៃណី ដែល​ជា​រឿយ​ៗ​ដំណើរការ​ដោយ​គ្រួសារ​នៅ​ទីក្រុង​បាងកក ឈៀង​ម៉ៃ និង​ខេត្ត​ដទៃ​ទៀត កំពុង​មាន​អារម្មណ៍​តានតឹង​ខ្លាំង​ជាមួយ​តម្លៃ​មាស​បច្ចុប្បន្ន នៅ​ពេល​ដែល​អតិថិជន​ចាត់​ទុក​មាស​ជា​ការ​វិនិយោគ​ចម្បង ការ​លក់​ផ្លាស់​ប្តូរ​ទៅ​ទិញ​ដុំ​មាស និង​ឃ្លាតឆ្ងាយ​ពី​គ្រឿងអលង្ការ​ដែល​អាច​ពាក់​លម្អ​ខ្លួនប្រាណ​។

ការ​ផ្លាស់​ប្តូរ​នោះ​ធ្វើ​ឱ្យ​អ្នកលក់​គ្រឿងអលង្ការ​ជា​ច្រើន​កំពុង​ជួប​ការ​លំបាក និង​ការ​បញ្ជា​ទិញ​មាន​តិច​ជាង​មុន​។ ការ​ព្រមាន​របស់​សមាគម​ពាណិជ្ជករ​មាស​ថៃ ចង្អុលបង្ហាញ​ពី​ការ​បែងចែក​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ទីផ្សារ​។ វិនិយោគិន និង​ពាណិជ្ជករ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​តម្លៃ​ខ្ពស់ ប៉ុន្តែ​ពាណិជ្ជកម្ម​គ្រឿងអលង្ការ​បាន​ធ្លាក់​ចុះ​យ៉ាង​ឆាប់រហ័ស ខណៈ​ដែល​ហាង​មួយ​ចំនួន​បាន​បិទ​រួច​ទៅ​ហើយ កាលពី​ឆ្នាំ​មុន​។ ដូច្នេះ​បើ​គ្មាន​ការ​ងើបឡើង​វិញ​នៃ​តម្រូវការ ឬ​តម្លៃ​មិន​ថមថយ​នោះ​ទេ ឆ្នាំ ២០២៦ អាច​នាំ​មក​នូវ​ការ​បិទ​ជា​ច្រើន​ថែម​ទៀត​។

តម្លៃ​មាស​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ៥ ៥៩៤ ដុល្លារ​ក្នុង​១​អោន ឬ ៦ ៧៣៩ ដុល្លារ​ក្នុង​១​តម្លឹង មុន​រក្សា​តម្លៃ​ម​ត្រឹម ៥ ៥៤៧ ដុល្លារ​/​អោន ឬ ៦ ៦៨៣ ដុល្លារ​/​តម្លឹង គិត​ត្រឹម​ម៉ោង ៣ នាទី​រសៀល​ថ្ងៃ​ដដែល (​ម៉ោង​នៅ​កម្ពុជា​)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ