ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នូរ​បា.ញ់ខ្លាំងក្លាជុំវិញព្រលានយន្តហោះ​រដ្ឋ​ធា​នី​​នីហ្សេ ​

1 ម៉ោង មុន

ប្រទេស​នី​ហ្សេ ៖ ស្នូរ​កាំភ្លើង ​និង​ស្នូរ​ផ្ទុះ​បាន​លាន់ឮ ​កាលពី​យប់​ថ្ងៃ​ទី​២៨​ មក២៩​ មក​រា  ក្នុង​តំបន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ ក្រុង​នី​ញ៉ា​ម៉េ​រដ្ឋធានី​នី​ហ្សេ មុន​ពេល​វិល​មក​ស្ងប់ស្ងាត់​វិញ​…

ប្រទេស​នី​ហ្សេ ៖ ស្នូរ​កាំភ្លើង ​និង​ស្នូរ​ផ្ទុះ​បាន​លាន់ឮ ​កាលពី​យប់​ថ្ងៃ​ទី​២៨​ មក២៩​ មក​រា  ក្នុង​តំបន់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ ក្រុង​នី​ញ៉ា​ម៉េ​រដ្ឋធានី​នី​ហ្សេ មុន​ពេល​វិល​មក​ស្ងប់ស្ងាត់​វិញ​ ។

នី​ហ្សេ​ជា​ប្រទេស​តែង​កើត​មាន​អំពើ​ហិង្សា​របស់​ពួក​ជី​ហា​ដ ពេល​នេះ​ ដឹកនាំ​ដោយ​ឧត្ដមសេនីយ​អាប់​ឌូ​រ៉ា​ម៉ា​នទី​យ៉ា​នី ប្រមុខ​យោធា​ដែល​ផ្ដួលរំលំ​ប្រធានាធិបតី​ស៊ី​វិល​ លោក​ម៉ូ​ហា​មេ​ដ​ បា​ហ្សួ​អ៊ុ​ម​ កាលពី​ថ្ងៃ​ទី​២២​ កក្កដា​ ឆ្នាំ​២០២៣ ក្នុង​រដ្ឋប្រហារ​យោធា​មួយ​ ។ ការ​បាញ់ប្រហារ​ចាប់ផ្ដើម​លាន់ឮ ​ក្រោយ​ពាក់កណ្ដាល​យប់​បន្តិច ហើយ​២​ម៉ោង​ក្រោយមក​ក៏​ស្ងប់​ស្ហា​ត់ទៅ​វិញ​ ។  

ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ពី​វិមាន​ប្រធានាធិបតី​នី​ហ្សេ ព្រ​លាន​យន្តហោះ​អន្តរជាតិ ​DIORI HAMANI ក្រុង​នី​ញ៉ា​ម៉េ មាន​មូលដ្ឋាន​កងទ័ព​ជើង​អាកាស​នី​ហ្សេ​មួយ មូលដ្ឋាន​ដ្រូ​ន​ដែល​ទើប​កសាង ព្រមទាំង​ទីបញ្ជាការដ្ឋាន​កងកម្លាំង​ឯកភាព បង្កើត​ឡើង​ដោយ​នី​ហ្សេ ប៊ួ​គី​ណា​ហ្វា​សូ​ និង​ម៉ា​លី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​បណ្ដា​ក្រុម​ជី​ហា​ដដែល​រាតត្បាត​ប្រទេស​ទាំង​៣​។

មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នោះ​​ នៅ​មិន​ទាន់​ដឹង​នៅឡើយ តែ​បណ្ដា​រូបភាព​ដែល​ថត​បាន​ដោយ​ប្រជាជន​តំបន់​ព្រ​លាន​យន្តហោះ​បង្ហាញ​ភ្លើ​ងែ​គ្រាប់​ដែល​បាញ់​ឡើង​លើ ជា​សញ្ញា​ដែល​កងការពារ​អាកាស​បាញ់​សំដៅ​ប្រឆាំង​ដ្រូ​ន ​។ រូបភាព​ដទៃ​ៗ​ទៀត​បង្ហាញ​អណ្ដាតភ្លើង​ជះ​ឡើង​លើ​កម្ពស់​ច្រើន​ម៉ែត្រ​និង​បណ្ដា​រថយន្ត ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ភ្លើង​។ ពុំ​ទាន់​មាន​តុល្យការ​ច្បាស់លាស់​នៅឡើយ​ ។

នៅ​ព្រ​លាន​យន្តហោះ​នោះ​មាន​ស្តុក​ទំនិញ​ជា​អ៊ុយ​រ៉ា​នី​ញ៉ូ​ម ដែល​ប្រទេស​នី​ហ្សេ​ជា​អ្នក​ផលិត​រង់ចាំ​ការ​ដឹក​ចេញ​ ។ ប្រទេស​នី​ហ្សេ ម៉ា​លី​និង​ប៊ួ​គី​ណា​ហ្វា​សូ​ដែល​ដឹកនាំ​ដោយ​របប​យោធា​ដូច​គ្នា​បាន​រួម​គ្នា​បង្កើត​សម្ព័​នភា​ព​មួយ​ហៅ​សម្ព័ន្ធភាព​រដ្ឋ​តំបន់​សា​ហែល​SHA​HEL ដោយ​បាន​បង្កើត​កងកម្លាំង​រួម​មួយ​មាន​ទាហាន​៥០០០​នាក់  ដើម្បី​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដដែល​ទាក់ទិន​ក្រុម​អាល់​កៃ​ដា​និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ