សង្គ្រាមអ៊ុយក្រែន ៖ កាលពីថ្ងៃទី២៨ មករា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកអានឌ្រីអ៊ីស៊ីប៊ីហា អះអាងពីការត្រៀមខ្លួនរបស់លោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គី ដើម្បីជួបទល់មុខគ្នាជាមួយលោកវ្ល៉ាឌីមៀរ ពូទីន ក្នុងគោលដៅទម្លុះចំណុចខ្វែងទំនាស់គ្នាខ្លាំង២ នៃដំណើរការសន្តិភាព គឺការគូសវាសព្រំដែន និងវាសនានៃមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្សាប៉ូរីហ្ស៊ីយ៉ាស្ថិតក្រោមការត្រួតត្រារបស់រុស្ស៊ី ។
PARIS, FRANCE DECEMBER 9, 2019: Ukraine’s President Volodymyr Zelenskyy (Vladimir Zelensky), France’s President Emmanuel Macron, and Russia’s President Vladimir Putin (L-R) attend a Normandy Four summit in the Murat Lounge in the Elysee Palace; talks in the so-called Normandy Four format involve representatives of Ukraine, Germany, France and Russia who discuss settlement of the conflict in eastern Ukraine. Alexei Nikolsky/Russian Presidential Press and Information Office/TASS/Sipa USA/28410006/DF/1912092340 ចំណែករុស្ស៊ីវិញអះអាងថា មិនដែលបដិសេធឡើយគោលការណ៍នៃការជួបគ្នាបែបនោះ តែដោយលើកលក្ខខណ្ឌឲ្យលោកហ្សេឡេនស្គីមកកាន់រុស្ស៊ី ។ វិមានក្រឹមឡាំងក៏អះអាងដែរថា ត្រៀមធានាសន្តិសុខ និងបណ្ដាលក្ខខណ្ឌការងារសមស្រប ក្នុងករណីលោកហ្សេឡេនស្គីមកកាន់ក្រុងមូស្គូ ។ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែតអ៊ុយក្រែន KIYV INDEPENDENT ។
ការផ្លាស់ប្ដូរបែបនេះ កើតមានពេលដែលការខិតខំប្រឹងប្រែងខាងការទូតកំពុងតែជម្រុញឡើងវិញ ដោយមានការជួបចរចាគ្នាត្រីភាគី អ៊ុយក្រែន រុស្ស៊ី និងអាមេរិក ។ ការពិក្សាគ្នាថ្មីមានទៀតនាដើមខែកុម្ភៈ ។ អ្នកទទួលខុសត្រូវអាមេរិកមួយរូបដែលសារព័ត៌មានដកស្រង់សម្ដីនាពេលថ្មីៗនេះវាយតម្លៃថា ការជួបគ្នាដោយផ្ទាល់មួយ រវាងមេដឹកនាំអ៊ុយក្រែននិងរុស្ស៊ិ និងអាចមានលោកដូណាល់ត្រាំទៀត នឹងមិនស្ថិតក្រៅកម្រោងឡើយ ។
រហូតមកទល់ពេលនេះ ការប៉ុនប៉ងរៀបចំការជួបគ្នាបែបនោះនៅតែបរាជ័យ ។ កាលពីខែឧសភា ឆ្នាំ២០២៥ លោកហ្សេឡេនស្គី បានស្នើអញ្ជើញលោកពូទីន ឲ្យមកកាន់ក្រុងអ៊ីស្តង់ប៊ុលដើម្បីពិភាក្សាគ្នា ហើយដោយស្នើបញ្ចូលវត្តមានលោកដូណាល់ត្រាំទៀតផង តែប្រមុខវិមានក្រឹមឡាងបានបដិសេធ ដោយបញ្ជូនតែគណៈប្រតិភូមួយមក ដឹកនាំដោយទីប្រឹក្សាលោកគឹលោកវ្ល៉ាឌីមៀរមេឌីនស្គី ។
រួចកាលពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥ លោកពូទីនជាលើកដំបូងស្នើលោកហ្សេឡេនស្គីមកកាន់ក្រុងមូស្គូដើម្បីចរចា ។ សំណើនោះត្រូវបានប្រធានាធិបតីអ៊ុយក្រែនបដិសេធដោយថាលោកពូទីនគួរមកកាន់ក្រុងគៀវវិញ។ មេដឹកនាំទាំង២មិនដែលជួបគ្នាផ្ទាល់ឡើយចាប់តាំងពីខែធ្នូឆ្នាំ២០១៩មក ៕
ចែករំលែកព័តមាននេះ