ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារជីវិតអ្នក ៖ កែប្រែទម្លាប់ចាប់ហ្វ្រាំងខុសបច្ចេកទេស ចាប់ពីថ្ងៃនេះតទៅ

1 ម៉ោង មុន

ខេត្តកណ្តាល ៖ ការ​បើកបរ​ម៉ូតូ​មិនមែន​ត្រឹមតែ​ជា​ការ​ផ្ដល់​ល្បឿន​ទៅ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត គឺ​របៀប​បញ្ឈប់​ល្បឿន​ដោយ​សុវត្ថិភាព ។ ជាក់ស្តែង​កា​រិ​.​សុវត្ថិភាព​ចរាចរណ៍​ខេត្តកណ្តាល បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦​នេះ​ថា…

ខេត្តកណ្តាល ៖ ការ​បើកបរ​ម៉ូតូ​មិនមែន​ត្រឹមតែ​ជា​ការ​ផ្ដល់​ល្បឿន​ទៅ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត គឺ​របៀប​បញ្ឈប់​ល្បឿន​ដោយ​សុវត្ថិភាព ។

ជាក់ស្តែង​កា​រិ​.​សុវត្ថិភាព​ចរាចរណ៍​ខេត្តកណ្តាល បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦​នេះ​ថា ៖ ម៉ូតូ​ត្រូវ​ទម្លាប់ ចាប់​ទាំង​ហ្វ្រាំង​មុខ ទាំង​ហ្វ្រាំង​ក្រោយ ហានិភ័យ​សម្រាប់​អ្នក​ជិះ​ម៉ូតូ​អូ​តូ (Scooter) គឺ​ការ​ចាប់​តែ​ហ្វ្រាំង​មុខ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បោក​ដួល​ធ្ងន់ធ្ងរ​ពេល​ប្រទះ​ឧបសគ្គ​។

សូម​បញ្ជាក់​ថា ៖ ១. ហានិភ័យ​នៃ​ការ​ប្រើ​ហ្វ្រាំង​ខុស​បច្ចេកទេស
សម្រាប់​អ្នក​ប្រើប្រាស់​ម៉ូតូ​ប្រភេទ​អូ​តូ (Scooter) ហានិភ័យ​ខ្ពស់​បំផុត​ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​បោក​ដួល​ធ្ងន់ធ្ងរ គឺ​ទម្លាប់​នៃ​ការ​ចាប់​តែ​ហ្វ្រាំង​មុខ នៅ​ពេល​ជួប​ឧបសគ្គ ឬ​អាសន្ន​ភ្លាម​ៗ ។ នៅ​ពេល​អ្នក​ចាប់​ហ្វ្រាំង​មុខ​ខ្លាំង​ពេក ៖
-​កង់​មុខ​នឹង​គាំង​ជាប់​ភ្លាម​ៗ ខណៈ​ដែល​សន្ទុះ​ម៉ូតូ​នៅ​មាន​ទៅ​មុខ​។
-​វា​ធ្វើ​ឱ្យ​បាត់បង់​តុល្យភាព​ចង្កូត ដែល​នាំ​ឱ្យ​ម៉ូតូ​បោក​ទៅ​ម្ខាង ឬ​ក្រឡាប់​ផ្ងារជើង​តែ​ម្តង​។

២. មូលហេតុ​ដែល​ត្រូវ​ប្រើប្រាស់​ហ្វ្រាំង​ទាំង​ពីរ​ទន្ទឹម​គ្នា
ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​បាន​ផ្តល់​អនុសាសន៍​ថា អ្នកបើកបរ​ត្រូវ​តែ​ទម្លាប់​ចាប់​ទាំង​ហ្វ្រាំង​មុខ និង​ហ្វ្រាំង​ក្រោយ​ក្នុង​ពេល​តែ​មួយ ។ ការ​ធ្វើ​បែប​នេះ មាន​អត្ថប្រយោជន៍​ដូច​ជា​៖
-​បែងចែក​កម្លាំង​ទប់ ៖ កម្លាំង​នៃ​ការ​បញ្ឈប់​ល្បឿន​នឹង​ត្រូវ​បែងចែក​ទៅ​កង់​ទាំង​ពីរ​ស្មើគ្នា ធ្វើ​ឱ្យ​ម៉ូតូ​មាន​លំនឹង​ល្អ​។
-​កាត់​បន្ថយ​ចម្ងាយ​ហ្វ្រាំង ៖ ការ​ប្រើ​ហ្វ្រាំង​ទាំង​ពីរ​ជួយ​ឱ្យ​ម៉ូតូ​ឈប់​បាន​លឿន​ជាង​មុន និង​កាត់​បន្ថយ​ការ​អូស​កង់​លើ​ផ្លូវ ។
-​សុវត្ថិភាព​ក្នុង​ស្ថានភាព​អាសន្ន ៖ នៅ​ពេល​មាន​ឧបសគ្គ​កាត់មុខ ការ​ចាប់​ហ្វ្រាំង​ទាំង​ពីរ​ជួយ​ឱ្យ​អ្នក​អាច​គ្រប់គ្រង​ចង្កូត​បាន​ល្អ​ជាង​មុន ជៀសវាង​ការ​បោក​ដួល​ដោយ​ខ្លួនឯង​។

៣. សារ​ដាស់តឿន​សម្រាប់​ការ​បើកបរ
សុវត្ថិភាព​របស់​អ្នក គឺ​ស្ថិត​នៅ​លើ​ការ​យកចិត្តទុកដាក់​លើ​រឿង​តូចតាច​ទាំងនេះ​។

សូម​រំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា​៖ «​ការ​កែប្រែ​ទម្លាប់​ប្រើប្រាស់​ហ្វ្រាំង​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ថ្ងៃនេះ គឺជា​ការ​ធានា​សុវត្ថិភាព​ជីវិត​របស់​អ្នក និង​អ្នក​ដទៃ​ ។

ចូរ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច ព្រោះ​គ្រោះថ្នាក់​អាច​កើតឡើង​ក្នុង​រយៈពេល​ត្រឹមតែ​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ ប្រសិនបើ​បច្ចេកទេស​ប្រើប្រាស់​យានយន្ត​មិន​បាន​ត្រឹមត្រូវ​។​»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ