ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករនៅសង្កាត់ទឹកថ្លា និងកំពង់ស្វាយ សម្រុកដាំដំណាំចម្រុះ ខណៈឈ្មួញចុះទិញដល់​ចម្ការ​ក្នុងតម្លៃខ្ពស់

4 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជា​កសិករ​បាន​សម្រុក​ដាំ​ដំណាំ​បន្លែ​ផ្លែផ្កា​សម្រាប់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ឃើញ​តម្លៃ​ប្រសើរ​ជាង​មុន​នៅ​ភូមិ​គៀប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។ ប្រជា​កសិករ​បាន​ប្រាប់​ថា​៖​ពេល​នេះ​ប្រជា​កសិករ​បាន​សម្រុក​នាំ​គ្នា​ដាំ​ដំណាំ​បន្លែ​ផ្លែផ្កា​ក្រោយ​តំលៃ​ប្រសើរ​ជាង​មុន​ជាក់ស្តែង​នៅ​សង្កាត់​ទឹកថ្លា និង​សង្កាត់​កំពង់ស្វាយ​ដែល​ដាំ​ដំណាំ​ច្រើន​សម្រាប់​តម្រូវ​ទីផ្សារ​ក្នុងស្រុក​ដូច​ជា ដាំ​ដំណាំ​ត្រប់ ប៉េង​បោះ ត្រឡាច…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ប្រជា​កសិករ​បាន​សម្រុក​ដាំ​ដំណាំ​បន្លែ​ផ្លែផ្កា​សម្រាប់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ឃើញ​តម្លៃ​ប្រសើរ​ជាង​មុន​នៅ​ភូមិ​គៀប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

ប្រជា​កសិករ​បាន​ប្រាប់​ថា​៖​ពេល​នេះ​ប្រជា​កសិករ​បាន​សម្រុក​នាំ​គ្នា​ដាំ​ដំណាំ​បន្លែ​ផ្លែផ្កា​ក្រោយ​តំលៃ​ប្រសើរ​ជាង​មុន​ជាក់ស្តែង​នៅ​សង្កាត់​ទឹកថ្លា និង​សង្កាត់​កំពង់ស្វាយ​ដែល​ដាំ​ដំណាំ​ច្រើន​សម្រាប់​តម្រូវ​ទីផ្សារ​ក្នុងស្រុក​ដូច​ជា ដាំ​ដំណាំ​ត្រប់ ប៉េង​បោះ ត្រឡាច ល្ពៅ ស្ពៃ និង​ដំណាំ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ប្រភេទ​។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា​៖​ដំណាំ​ដែល​ដាំ​បាន​ផ​គឺ​ឈ្មួញ​មក​ទិញ​ដល់​ចំការ​ហើយ​តម្លៃ​ក៍​ប្រសើរ​ជាង​មុន​នេះ​ជា​កម្លាំងចិត្ត​ដែល​ប្រជា​កសិករ​ដែល​ខិតខំ​ធ្វើ​ហើយ​ទទួល​បាន​ផល​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​ដូច​ជា​តម្រូវការ​កូនចៅ​រៀនសូត្រ​និង​ចំណាយ​សម្រាប់​គ្រួសារ​។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា​៖​នៅ​ក្រុង​សិរី​សោភ័ណ​ឃើញ​ប្រជា​កសិករ​បាន​នាំ​គ្នា​ដាំ​ដំណាំ​ដូច​ជា​បន្លែ​ផ្លែផ្កា​ច្រើន​ជា​មុន​ហើយ​ការ​លក់ដូរ​និង​ទីផ្សារ​ដូច​ជា​ប្រសើរ​ជាង​មុន​ព្រោះ​ប្រជា​កសិករ​មិន​ត្អូញត្អែរ​ឃើញ​សកម្មភាព​ដាំ​ដុះ​ច្រើន​ដូច​ជា​នៅ​ចំណុច​ជើងភ្នំ​ពង្រ កង​វ៉ា​ក្នុង​សង្កាត់​កំពង់ស្វាយ និង​ចំណុច​វាល​ឥ​ន្ត្រី សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ដែល​ការ​ដាំ​ដុះ​ត្រូវ​បាន​មន្ទី​ជំនាញ​បាន​ចុះ​ណែនាំ​អោយ​ដាំ​ទទួល​បាន​ផល​ល្អ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ