ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យភ្លើងប្រច័ណ្ឌ ក្លាយជាសោកនា.ដកម្ម​បា.ញ់​​ស្លា.ប់នារីម្នាក់ ​រួចបា.ញ់ខ្លួនឯងរបួ.សធ្ងន់

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភ្លើង​ប្រ​ច័ណ្ឌ ខាង​ប្រុស​បាញ់​ខាង​ស្រី​ស្លាប់​ ហើយ​បាញ់​ខ្លួនឯង​របួសធ្ងន់​ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦​ នៅ​ចំណុច​ហាង​ដើម​ត្នោត ​ស្ថិត​ភូមិ​គោក​កអំ​ពិល…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ភ្លើង​ប្រ​ច័ណ្ឌ ខាង​ប្រុស​បាញ់​ខាង​ស្រី​ស្លាប់​ ហើយ​បាញ់​ខ្លួនឯង​របួសធ្ងន់​ ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦​ នៅ​ចំណុច​ហាង​ដើម​ត្នោត ​ស្ថិត​ភូមិ​គោក​កអំ​ពិល ឃុំ​អូរ​ប្រសាទ ស្រុក​មង្គល​បូ​រី​។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អូរ​ប្រាសាទ​ បាន​ឱ្យដឹង​ថា​ ​ករណី​ឃាតកម្ម​បាញ់ប្រហារ​ខាងលើ បណ្តាល​ឱ្យ​ស្លាប់​ស្ត្រី​ម្នាក់​នៅ​នឹង​កន្លែង​ ដែល​​ស្ត្រី​រងគ្រោះរូបនោះរស់នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក និង​ម្នាក់​ទៀត​របួសធ្ងន់​គឺ​ជា​បុរសជា​ជន​ដៃដល់​ ដែល​រស់នៅ​ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូ​រី​។

អធិការរង​ស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​ ​មូលហេតុ​ដែលបណ្តាល​ឱ្យ​​មាន​ករណី​បាញ់ប្រហារ​ស្លាប់​និង​របួស គឺ​ជា​ករណី​​ភ្លើង​ប្រ​ច័ណ្ឌ ​ដោយ​ជន​ដៃដល់​ជាស​ង្សា​របស់​​ស្ត្រី​រង​គ្រោះ​បាន​ជួប​គ្នា​ក្នុង​ហាង​ផឹង​ស៊ី​យីហោ​(​ដើម​ត្នោត​)​ស្ថិត​ភូមិ​/​ឃុំ​ខាងលើ​ ហើយ​មានការ​ជ​ជែ​ក​គ្នា​ ​បន្ទាប់មក​​ជន​ដៃដល់​បាន​បាញ់​ទៅ​លើ​​ស្ត្រី​​រង​គ្រោះ​បណ្តាល​ស្លាប់​នៅ​នឹង​កន្លែង ​ហើយ​ជន​ដៃដល់​បាញ់​ខ្លួនឯង​បណ្តាល​របួសធ្ងន់ ​ដោយ​ប្រើ​អាវុធ​ខ្លី​ម៉ាក់​ឡក់​។

សព​ស្ត្រី​រង​គ្រោះ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​តា​ហី​ក្រុង​សិរី​សោភ័ណ​ ព្រោះ​​ស្ត្រីរងគ្រោះ​​ជា​ជ​នភៀស​​សឹក​ដែល​ធ្វើ​ការងារ​ហាង​ផឹកស៊ី​(​ដើម​ត្នោត​)​ ។ ចំណែក​​ជន​ដៃដល់​របួសធ្ងន់​ត្រូវ​បាន​សង្គ្រោះ​ទៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​.​ជប៉ុន​មង្គល​បូ​រី ដោយ​ស្ថានភាព​ធ្ងន់ធ្ងរ ​គ្រូ​ពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ក៏​បញ្ជូន​ទៅ​ផ្ទះ​​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ