ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រា.ប់បែក​ចង្កោម ​M46​ ផ្ទុះ​កំឡុង​ពេល​កម្លាំង​CMAC ប្រតិបត្តិការ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ គ្រាប់បែក​ចង្កោម M46 ផ្ទុះ​កំឡុង​ពេល​កម្លាំង​អង្គភាព CMAC បាន​កំពុង​ប្រតិបត្តិការ​នៅ​ទឹកដី​ខេត្តបន្ទាយមានជ័យ ដែល​តំបន់​សៀម​ឈ្លានពាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អគ្គនាយក​ស៊ី​ម៉ាក់…

រាជធានី​ភ្នំពេញ ៖ គ្រាប់បែក​ចង្កោម M46 ផ្ទុះ​កំឡុង​ពេល​កម្លាំង​អង្គភាព CMAC បាន​កំពុង​ប្រតិបត្តិការ​នៅ​ទឹកដី​ខេត្តបន្ទាយមានជ័យ ដែល​តំបន់​សៀម​ឈ្លានពាន ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​អគ្គនាយក​ស៊ី​ម៉ាក់ ។

លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ី​ម៉ាក់ (CMAC)​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៦ ថា ៖ នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៦ ការ​ប្រើប្រាស់​បច្ចេកទេស​គ្រឿងចក្រ​ស្រូប​ឆ​.​ក់​គ្រា​.​ប់​បែក​ចង្កោម ជា​សំណល់​គ្រាប់​មិន​ទាន់​ផ្ទុះ​របស់​សៀម​ឈ្លានពាន ស្ថិត​នៅ​ភូមិ​ចក់​ពួក ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដែល​មាន​គ្រា​.​ប់​បែក​ចង្កោម​ប្រភេទ M46 ចំនួន​១០​គ្រា​.​ប់ ស្រូប​ឆក់ និង​បន្សាប បាន​ចំនួន​៩​គ្រាប់ ប៉ុន្តែ​មាន​គ្រាប់បែក​ចង្កោម​ចំនួន​១​គ្រាប់ បាន​ផ្ទុះ​នៅ​ពេល​ប្រតិបត្តិការ​ស្រូប​ឆក់ ។

ករណី​ផ្ទុះ​នេះ មិន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​កម្លាំង​ប្រ​តិ​ប​តិ្ត​ការ ឬ​បង្ក​ខូចខាត​ដល់​គ្រឿងចក្រ​ឡើយ​។

លោក​បាន​សូម​រំលឹក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំងអស់​ដែល​បាន​អញ្ជើញ​វិល​ត្រឡប់​ចូល​លំនៅ​ដ្ឋា​ន​នៅ​តាម​តំបន់​រង​ផល​ប៉ះពាល់​ដោយសារ​គ្រាប់​ផ្លោង​របស់​សៀម​ឈ្លានពាន​វិញ សូម​មេត្តា​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​បំផុត​ចំពោះ​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​ស្ថិត​នៅ​រាយ​ប៉ាយ​តាម​ដី​ភូមិឋាន​ស្រែ​ចម្ការ​របស់​បងប្អូន​! ។

ជាមួយ​គ្នា​នោះ​ដែរ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ថា ករណី​ជួប​ប្រទះ​គ្រាប់​មិន​ទាន់​ផ្ទុះ សូម​ទំនាក់ទំនង​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​កម្លាំង​នគរបាល​មូលដ្ឋាន ឬ​កម្លាំង​CMAC ដែល​នៅ​ក្បែរ​បំផុត ដើម្បី​ចាត់វិធានការ​ដោះស្រាយ​ជា​បន្ទាន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ