ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​អាជីវករ​ជា​ច្រើន​ល្វែង​នៅ​តាម​ផ្លូវ​លោកតា​ណើ​យ ​កណ្ដាល​ក្រុង​សៀមរាប​

3 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ការ​បញ្ជាក់បឋម​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​ករណី​ឆេះ​ផ្ទះ​របស់ អាជីវករ ជា​ច្រើន​ល្វែង នៅ​តាម​ផ្លូវ​លោកតា​ណើ​យ ខាង​ស្តុ​ប៧ មក​រា ចម្ងាយ​ប្រមាណ​៤០​ម៉ែត្រ…

ខេត្តសៀមរាប ៖ បើ​តាម​ការ​បញ្ជាក់បឋម​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មាន​ករណី​ឆេះ​ផ្ទះ​របស់ អាជីវករ ជា​ច្រើន​ល្វែង នៅ​តាម​ផ្លូវ​លោកតា​ណើ​យ ខាង​ស្តុ​ប៧ មក​រា ចម្ងាយ​ប្រមាណ​៤០​ម៉ែត្រ ជាប់​របង​សាលា​កុមារ​សុវណ្ណ​ភូមិ ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ​។

​ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់​ថ្ងៃទី២៨ មករា រហូត​ដល់​វេលា​ម៉ោង ១ និង ៤៩ នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ ២០២៦ ទើប​សមត្ថកិច្ច​ពន្លត់អគ្គីភ័យនេះបាន​ជួយ​បាញ់​ពន្លត់​ទាំងស្រុង ដោយ​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ជា​ច្រើន​គ្រឿង ។

​ទោះជាយ៉ាងណា​ សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​បាន​នៅឡើយទេអំពី​​មូលហេតុ និង​ទំហំ​នៃ​ការ​ខូចខាត​ទ្រព្យសម្បត្តិ របស់​បងប្អូន អាជីវករ ក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ ​។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្ត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ