ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​​​សំណង់​​​ដែក​​ថ្នាំ​ងអំពៅ​ចាក់ទម្លុះ​​គូទ​រួច​ផុតពី​ស្លា.ប់​ទទួល​អំណោយ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ទឹក​ប្រាក់​​សប្បុរស​​​ចំនួន​​១០​ដុល្លារ​​ដែល​​ផ្ញើ​តាម​រយៈ​​​កោះ​​សន្តិ ​ភាព​​ត្រូវ​​​បាន​ប្រគល់​​​ដល់​យុវ​កម្ម​ករ​​​រង​គ្រោះ​​​កាល​ពី​ថ្ងៃទី​២៥ ​កក្កដា ។ ​ប្រាក់​អំណោយ​​នេះ​គឺ​​បាន​​ទទួល​ពី​លោក​ឧត្តម​សេនីយ៍​​ត្រី​កែវ សារ៉ុម ​នៅ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស ។ អស់រយៈពេលជា​​​ច្រើន​​ថ្ងៃហើយដែលកម្មករសំណង់វារីអគ្គិសនីភ្នំ​

រាជធានីភ្នំពេញ ៖ ​ទឹក​ប្រាក់​​សប្បុរស​​​ចំនួន​​១០​ដុល្លារ​​ដែល​​ផ្ញើ​តាម​រយៈ​​​កោះ​​សន្តិ​ភាព​​ត្រូវ​​​បាន​ប្រគល់​​​ដល់​យុវ​កម្ម​ករ​​​រង​គ្រោះ​​​កាល​ពី​ថ្ងៃទី​២៥ ​កក្កដា ។ ​ប្រាក់​អំណោយ​​នេះ​គឺ​​បាន​​ទទួល​ពី​លោក​ឧត្តម​សេនីយ៍​​ត្រី​កែវ សារ៉ុម ​នៅ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​អាកាស ។ អស់រយៈពេលជា​​​ច្រើន​​ថ្ងៃហើយដែលកម្មករសំណង់វារីអគ្គិសនីភ្នំ​កំចាយឈ្មោះទូច ដារ៉ូ ត្រូវដែក​ថ្នាំង​អំពៅបុក​ទម្លុះ​ឆ្អឹង​ខ្នងធ្លាយដល់គូទនោះ ​កំពុងទទួល​ការ​ព្យា​បាល​យ៉ាងយកចិត្តទុក​ដាក់​ពីគ្រូ​​ពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត ។

អ្នកស្រីទូច ហ៊ន ត្រូវជា​ម្តាយ​បាននិយាយ​ទាំងទឹកមុខក្រៀមក្រំក្នុងមន្ទីរពេទ្យថា កូន​ប្រុស​គាត់​ឈ្មោះទូច ដារ៉ូ អាយុ២៣ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ទ្វារ​ថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្ត​កំពត ជា​កូនទី៥ ក្នុងចំណោមកូន៦នាក់ ។ ដារ៉ូជាអតីត​សិស្ស​អនុ​វិទ្យាល័យចក្រីទីង ហើយ​ឈប់រៀន​ត្រឹម​ថ្នាក់​ទី១០ ព្រោះជីវភាពគ្រួសារ​ខ្វះ​ខាត​ ទើប​មកសុំ​ធ្វើការជាកម្មករនៅការដ្ឋានសាង​សង់វារីអគ្គិសនីភ្នំកំចាយ​ស្ថិតក្នុងស្រុកទឹកឈូ ។  កូន​ប្រុសគាត់បម្រើការងារនៅទីនោះបាន​រយៈ​ពេលពីរខែ ក៏ជួបគ្រោះ​​ថ្នាក់​ដ៏ធ្ងន់​ធ្ងរ​ធ្លាក់​ដែក​ថ្នាំង​អំពៅចាក់ចំខ្នងធ្លាយមកគូទកាល​ពី​ថ្ងៃទី​១៩ កក្កដា វេលាម៉ោង៩ ​និង៣០នាទី​ព្រឹក ​ហើយ​ត្រូវគេដឹកបញ្ជូនបន្តមកមន្ទីរពេទ្យកាល់ម៉ែត​នា​ថ្ងៃដដែល ។ គាត់ព្រមទាំងប្តីមានការរន្ធត់ស្ទើរ​គាំងបេះដូងស្លាប់ចោលកូន ខណៈពេលដែលគេ​ទូរស័ព្ទមកប្រាប់ថា កូនប្រុស ត្រូវ​ដែក​ដោត​ជាប់ឆ្អឹងខ្នងធ្លាយមកគូទ ។

ចំណែកលោកអ៊ុក ស៊ុន​ដែលត្រូវ​ជា​ឪពុក​របស់កម្ម​កររងគ្រោះខាងលើបញ្ជាក់ថា ពេល​កូនគាត់ជួបហេតុការណ៍នេះត្រូវបានខាងក្រុម
ហ៊ុនសាងសង់វារីអគ្គិសនីភ្នំកំចាយជួយចេញលើការចំណាយវះកាត់ និងការស្នាក់នៅក្នុង​មន្ទីរ​ពេទ្យ​ ក៏​បុ៉ន្តែទោះជាយ៉ាងណាក្រុមគ្រួសារ​របស់​គាត់ពេលនេះកំពុងជួបការខ្វះខាតជាខ្លាំង ។

លោកក៏សុំថ្លែងអំណរគុណដល់មន្ទីរពេទ្យកាល់ម៉ែតដែលជួយសង្គ្រោះជីវិតកូនគាត់ឱ្យចាក​ផុតពីសេចក្តីស្លាប់ និង​​សូម​ថ្លែង​​អំណរគុណ​ចំពោះ​​សប្បុរសជន​ដែល​បាន​​ផ្តល់​អំណោយ​​ជា​ប្រាក់​ដ៏​មាន​តម្លៃនេះ​​ជួប​ប្រសព្វ​តែ​ពុទ្ធពរ​​បួន​ប្រការ​​កុំ​បីឃ្លៀង​ឃ្លាត​ឡើយ ៕