ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​គយ​៖ ទំនិញ​ថៃ​មួយ​ចំនួន​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ ចាប់តាំងពី​មាន​ចលនា​ពហិការ

3 ម៉ោង មុន
  • ភ្នំពេញ

លោក គុណ ញឹ​ម អគ្គនាយក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សាលា​ជាតិ​គយ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​ ថា ចាប់តាំងពី​មាន​អរិភាព​ព្រំដែន​ជាមួយ​នៅ​រង្វង់​ខែមិថុនា​មក…

លោក គុណ ញឹ​ម អគ្គនាយក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​និយាយ​នៅ​ក្នុង​សាលា​ជាតិ​គយ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​ ថា ចាប់តាំងពី​មាន​អរិភាព​ព្រំដែន​ជាមួយ​នៅ​រង្វង់​ខែមិថុនា​មក ទំនិញ​នាំ​ចូល​ពី​ថៃ​មួយ​ចំនួន​ធ្លាក់​ដល់​សូន្យ ។

លោក​បាន​បញ្ជាក់​ថា ទំនិញ​ដែល​ធ្លាក់​ចុះ​ដល់​កម្រិត​សូន្យ គឺ​មាន​ប្រភេទ​ប្រេងឥន្ធនៈ និង​ប្រភេទ​បន្លែ​ផ្លែ​ឈើ​ស្រស់ ដែល​រាជរដ្ឋាភិបាល​ចេញ​បំរាម​​នាំ​ចូល ហើយ​មួយ​ចំនួន គឺ​ដោយសារ​តែ​ចលនា​ពហិកា​របស់​មហាជន​ទូទៅ​នៅ​កម្ពុជា ។

លោក​បាន​អះអាង​ថា មុខទំនិញ​ដែល​បន្ត​រង​ឥទ្ធិពល​នោះ​ គឺ​ទំនិញប្រើប្រាស់​ទូទៅ​រហូត​ដល់​ទំនិញ​ខ្លះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​វិញ​ដោយសារ​តែ​ចលនា​ពហិកា​រនេះ ។

លោក​បាន​បន្ត​ទៀត​ថា ទំនិញ​ថៃ​ដែល​នៅ​បន្ត​នាំ​ចូល​មក ជា​ទូទៅ​ជា​ប្រភេទ​ទំនិញ​ដែល​ត្រូវការ​ដើម្បី​បំពេញ​ខ្សែ​សង្វា​ក់​ឧស្សាហកម្មរបស់​ក្រុមហ៊ុន​វិនិយោគ​ដូច​ជា​រោងចក្រ​ដំឡើងរថយន្ត គ្រឿង​បង្គុំ​អគ្គិស​នី​ជាដើម ។

លោក​បាន​បន្ត​ទៀត​ថា សម្រាប់​មុខទំនិញ​មួយ​ចំនួន​ដែល​បន្ត​នៅ​មាន​នាំ​ចូល​នឹង​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ជា​ពិសេស​ គឺ​ទំនិញ​ជា​គ្រឿង​ឧបភោគបរិភោគ ពីព្រោះ​តែ​ពហិកា​ធ្វើ​ឲ្យ​មាន​សន្ទុះ​នៃ​ចលនា​គាំទ្រ ​និង​ជំរុញ​ផលិតកម្ម​នៅ​ក្នុងស្រុក ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ