ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​លោកតា​អាយុ​៩០​ឆ្នាំ​ម្នាក់ ដែល​ទុក​ចោល​ក្នុង​ចេតិយ​ក្នុង​វត្ត​មួយ​កន្លែង​ មក​ដល់​ពេល​នេះ គាត់​បាន​ជួបជុំ​កូនចៅ​វិញ​ហើយ

51 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២៦ ថា…

រាជធានីភ្នំពេញ ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី២៧ មករា ឆ្នាំ២០២៦ ថា បន្ទាប់​ពី​មានការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ស្តី​ពី​ករណី​លោកតា​ម្នាក់ ត្រូវ​បានកូន​បង្កើត​យក​ទុក​ចោល​ក្នុង​ទីតាំង​ចេតិយ​មួយ​កន្លែង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មក​ដល់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​នេះ លោកតា​បាន​ជុំ​កូនចៅ​វិញ​ហើយ ដោយ​មានការ​ចូលរួម​អនុវត្ត​សម្របសម្រួល​ពី​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ។ គួររំលឹកថា ផ្អើល​វត្ត​អង្គ​តា​ម៉ិ​ញ​! កូន​ដឹក​ឪពុក​វ័យ​៩០​ឆ្នាំ​ទុក​ចោល​ក្នុង​ចេតិយ រួច​ថត​ប្រាប់​បងប្អូន​ថា «​អ្នក​ណា​ទំនេរ​ជួយ​យក​គាត់​ទៅ​ផ្ទះ​ផង​»

បច្ចុប្បន្ន​កូន​ៗ បាន​ផ្សះផ្សារ​យល់ព្រម​គ្នា​វិញ និង​ទទួលយក​លោកតា​ទៅ​ចិញ្ចឹម​ថែរក្សា ដោយ​មាន​សេចក្ដីសុខ​ក្នុង​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ