រាជធានីភ្នំពេញ ៖ វិស័យផលិតកម្មសំបុកត្រចៀកកាំនៅកម្ពុជា កំពុងឈានជើងចូលទៅក្នុងដំណាក់កាលថ្មីមួយដ៏សំខាន់ ក្នុងការវាយលុកទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារដ៏ធំរបស់ប្រទេសចិន ។
ជាក់ស្តែង លោក វ៉ាង វិនប៊ីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះថា ៖ ផ្ទះត្រចៀកកាំកម្ពុជាជិត ១០០០កន្លែង បានចុះបញ្ជីជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា (MAFF) ។
ក្នុងនោះ ក្រសួងបានជ្រើសរើសផ្ទះចំនួន ៦កន្លែង ដើម្បីសម្របសម្រួលជាមួយគយចិន ក្នុងគោលបំណងនាំចេញសំបុកត្រចៀកកាំរបស់កម្ពុជា ទៅកាន់ទីផ្សារចិន នៅឆ្នាំ២០២៦ ។ នេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ពាណិជ្ជកម្មកសិផលរវាងប្រទេសទាំងពីរ ។
សូមបញ្ជាក់ថា សំបុកត្រចៀកកាំកម្ពុជា ត្រូវបានគេទទួលស្គាល់ថា មានគុណភាពខ្ពស់ និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដែលជាចំណុចទាក់ទាញខ្លាំងសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ៕
ចែករំលែកព័តមាននេះ