ឥណ្ឌា-សហភាពអឺរ៉ុប ៖ ការចរចារវាងបណ្ដាអ្នកទទួលខុសត្រូវឥណ្ឌា និងសហភាពអឺរ៉ុបត្រូវបានបញ្ចប់ ហើយភាគីទាំង២ប្រកាស នាថ្ងៃទី២៧ មករា ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លាស់ប្ដូរសេរីមួយ ។

ភាគីទាំង២បានពិភាក្សាគ្នាចាប់តាំងពីជាង២០ឆ្នាំមកហើយ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ ហើយជាមួយនឹងសង្គ្រាមពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ និងការប្រកួតប្រជែងជាមួយចិន បានជម្រុញឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ។ ការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងឥណ្ឌានិងសហភាពអឹរ៉ុប ត្រូវបានបង្កើនរួចហើយដល់៩០%អំឡុងពេល១០ឆ្នាំមកនេះ ដោយឡើងដល់១២០ពាន់លានអឹរ៉ូក្នុងឆ្នាំ២០២៤ តែសក្ដានុពលពិតជាធំធេង ។
សហភាពអឺរ៉ុបហក់ចូលទីផ្សារឥណ្ឌា តែក៏ជាថ្នូរដែរជាមួយការបើកឲ្យបណ្ដាសហគ្រាសឥណ្ឌាចូលមកក្នុងទីផ្សាអឹរ៉ុបដ៏ធំវិញដែរ ។ ពិតមែនហើយការផ្លាស់ប្ដូរសេរី នោះមានចំណុចខ្លះចំណេញតែក៏មានចំណុចខាតដែរ ។ បណ្ដាក្រុមហ៊ុនស្លដែកអឺរ៉ុបពិតជាលំបាក ព្រោះដែកថែបកំពុងមានការប្រកួតប្រជែងខ្លាំងស្រាប់ហើយរបស់អាស៊ី ។
កិច្ចព្រមព្រៀងផ្លាស់ប្ដូរសេរីនោះ ប្រាកដណាស់មានផលប៉ះពាល់់ទាំងដល់ឥណ្ឌាទាំងដល់សហភាពអឹរ៉ុប ។ ក្រុងព្រ៊ុចសែលក៏ដូចជាក្រុងញូវដែល្លីដែរ មានគោលដៅផ្សេងទៀតគឹភាពចាំបាច់នៃការភ្ជាប់សម្ព័ន្ធភាពថ្មី ពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយ កាន់តែមានអស្ថេរភាពខ្លាំងឡើង ។
សហភាពអឹរ៉ុបមើលឃើញថាសម្ព័ន្ធភាពជាមួយអាមេរិកកាន់តែលែងមានភាពគត់មត់ ហើយម្យ៉ាងទៀតចង់កាត់បន្ថយការចំណុះលើចិន ។ ចំណែកឥណ្ឌាវិញចង់ស្វែងរកទីផ្សារថ្មីៗ ហើយចង់ឲ្យខ្លួនក្លាយជាមហាអំណាចអាស៊ីមួយដែលគេមិនអាចរំលងបាន៕
ចែករំលែកព័តមាននេះ