ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យក្រសួងការងារ៖ ព្រឹក​នេះ​កម្មករ​-​កម្មការិនី​រោងចក្រ ត្រាយ​អាំ​ហ្វិ​ន ដ្រេ​ហ្គ​ន បាន​ចូល​ធ្វើការ​ជា​ធម្មតា​វិញ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​នេះ កម្មករនិយោជិត​នៃ​រោងចក្រ ត្រាយ​អាំ​ហ្វិ​ន ដ្រេ​ហ្គ​ន (​ខេ​ម​បូ​ឌា​) ឯ​.​ក…

រាជធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​នេះ កម្មករនិយោជិត​នៃ​រោងចក្រ ត្រាយ​អាំ​ហ្វិ​ន ដ្រេ​ហ្គ​ន (​ខេ​ម​បូ​ឌា​) ឯ​.​ក ទាំង​ពីរ​ទីតាំង​ក្នុងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ និង​ក្នុងស្រុក​បាទី ខេត្តតាកែវ បាន​ចូល​ធ្វើការ​វិញ​ហើយ បន្ទាប់​ពី​មន្ត្រី​ជំនាញ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ចុះ​សម្រួល​ដោះស្រាយ​បញ្ឈប់​បាតុកម្ម​របស់​កម្មករនិយោជិត​កាលពី​ម្សិលមិញ​។ នេះ​បើ​តាម​លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។

លោក​ថ្លែង​ថា​៖ «​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៦​នេះ បងប្អូន​កម្មករ​-​កម្មការិនី នៃ​រោងចក្រ ត្រាយ​អាំ​ហ្វិ​ន ដ្រេ​ហ្គ​ន បាន​ចូល​បម្រើ​ការងារ​ជា​ធម្មតា​វិញ​ហើយ បន្ទាប់​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ បាន​ដោះស្រាយ​ករណី​តវ៉ា​របស់​ពួក​គាត់​ចប់​សព្វគ្រប់​កាលពី​ម្សិលមិញ យ៉ាង​លឿន​រហ័ស និង​មាន​ប្រសិទ្ធភាព ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​» ​។

អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា រាល់​បញ្ហា​នានា​របស់​បងប្អូន​កម្មករ​-​និយោជិត មិន​ថា​តែ​ក្នុង​វិស័យ​កាត់ដេរ ឬ​វិស័យ​ផ្សេង​ទៀត​នោះ​ទេ ជាក់ស្តែង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តែងតែ​យកចិត្តទុកដាក់​ដោះស្រាយ​យ៉ាង​លឿន​រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​មិន​ព្រងើយកន្តើយ​នោះ​ឡើយ​។ បន្ថែម​ពី​នេះ កម្មករនិយោជិត​ទាំងអស់​អាច​ប្តឹង ឬ​ផ្តល់​ដំណឹង​មក​លេខ Hotline “១២៨៦” ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​របស់​ក្រសួង ដោះស្រាយ​បញ្ហា​ជូន ​៕ អត្ថបទសហការ