ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការរុករកជនរងគ្រោះដោយការបាក់ដី នឹង​ចាប់ផ្ដើមឡើងវិញនៅថ្ងៃទី២៦ មករា ក្រោយ​​អាកាសធាតុអាក្រក់បង្ខំឱ្យ​ផ្អាក

3 ម៉ោង មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ មក​រា ថា មនុស្ស​យ៉ាងតិច​២៥​នាក់​បាន​ត្រូវ​ស្លាប់ ក្រោយ​ការ​បាក់​ដី​កាលពី​ថ្ងៃ​ទី​២៤ មក​រា នៅ​អនុ​ស្រុក​ស៊ី​សារូ​អា​ខេត្ត​ជ្វា​ខាងលិច ។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ប៉ូលិស​ឥណ្ឌូ​ណេ​ស៊ី​ថ្លែង​កាលពី​ថ្ងៃ​ទី​២៥ មក​រា ថា មនុស្ស​យ៉ាងតិច​២៥​នាក់​បាន​ត្រូវ​ស្លាប់ ក្រោយ​ការ​បាក់​ដី​កាលពី​ថ្ងៃ​ទី​២៤ មក​រា នៅ​អនុ​ស្រុក​ស៊ី​សារូ​អា​ខេត្ត​ជ្វា​ខាងលិច ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត​ជ្វា​ខាងលិច​គូសបញ្ជាក់​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​២៥​នាក់ សាកសព​មនុស្ស​១០​នាក់​កំណត់​ដឹង​អត្ត​ញ្ញាណ ដោយ​សព​ពួក​គេ​នៅ​ទាំងមូល តែ​សាកសព​មនុស្ស​ទី​១១​ដែល​កំណត់​ដឹង​អត្តសញ្ញាណ​ដែរ សព​របស់​គេ​នៅ​សល់​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ ។

ប្រតិបត្តិការ​រុក​រង និង​សង្គ្រោះ ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន មក​ពី​លក្ខខណ្ឌ​ធាតុអាកាស​អាក្រក់ តែ​ត្រូវ​បន្ត​ទៀត​នា​ថ្ងៃ​ទី​២៦ មក​រា ។ ការ​បាក់​ដី​នោះ បណ្ដាល​មក​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​អស់​ពេល​ច្រើន​ថ្ងៃ​មក​ហើយ​ក្នុង​តំបន់​នោះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ