ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សៀមរាប​អង្គរ​ជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​សុវត្ថិភាព និង​សុខ​សន្តិភាព​របស់​ពិភព​លោក

7 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​សម្ដែង​ការ​អរគុណ​ចំពោះ​អត្ត​ពលិកម​ក​ពី​ជុំវិញ​ពិភពលោក ដែល​បាន​ជឿជាក់​មក​លើ​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព…

ខេត្តសៀមរាប ៖ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន ទេស​រដ្ឋមន្ដ្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) បាន​សម្ដែង​ការ​អរគុណ​ចំពោះ​អត្ត​ពលិកម​ក​ពី​ជុំវិញ​ពិភពលោក ដែល​បាន​ជឿជាក់​មក​លើ​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព សន្តិភាព និង​ភាព​ទាក់ទាញ​បំផុត​របស់​ពិភពលោក​។

ឯកឧត្តម​បណ្ឌិត​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រង្វាន់​ជ័យ​លា​ភី​នៃ​ទិវា​រត់ប្រណាំង​ឆ្លងកាត់​ឧបសគ្គ​ចម្ងាយ​ឆ្ងាយ​អង្គរ​(Angkor Ultra Trail) លើក​ទី​៩ នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦ នៅ​ព្រះ​លានជល់ដំរី ដោយ​មានការ​ចូលរួម​ពី​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​, ឯកឧត្តម​បណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរជាតិ​អប្សរា និង​ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថាន​អង្គរ និង​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។

ឯកឧត្តម​បណ្ឌិត​ថោ​ង ខុន បាន​មាន​ប្រសាសន៍បន្ត​ថា ប្រវត្តិ​កីឡា​ទេសចរណ៍​បែប​ផ្សងព្រេង​ឆ្លងកាត់​ឧបសគ្គ​Ultra Trail​កើតឡើង​តាំងពី​ឆ្នាំ​២០១៦​មក​ម៉្លេះ គឺ​បាន​ចំនួន​៩​លើក​ដែល​កាលពី​ចាប់ផ្ដើម​ដំបូង​មាន​អត្ត​ព​លិ​ក​តែ​២៣២ប៉ុណ្ណោះ​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា អ្វី​ដែលមោទនភាព​បំផុត​នោះ ទិវា​រត់ប្រណាំង​ចម្ងាយ​ឆ្ងាយ​លើក​ទី​៩​មាន​អត្ត​ព​លិ​ក​កម្ពុជា​ចូលរួម​រត់​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង ជា​ពិសេស​រត់​ចម្ងាយ​១០០​គីឡូម៉ែត្រ​ក្នុង​ចំណោម​អត្តព​លិ​ក​ចូលរួម​សរុប ១.៧៤០​នាក់ មក​ពី​៥២​ប្រទេស ។

អត្ត​ព​លិ​ក​ចូលរួម​ច្រើន​ជាងគេ​រួម​មាន កម្ពុជា​, បារាំង​, ចក្រភព​អង់គ្លេស​, អា​មេ​រិ​ក និង​វៀតណាម​។ ទាំងនេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា តំបន់​សៀមរាប​អង្គរ ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក និង​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ គឺជា​កន្លែង​មាន​សុខ​សន្តិភាព​ពេញលេញ ពោ​ពេញ​ដោយ​ភាព​ទាក់ទាញ ។

យើង​សង្ឃឹមថា ឆ្នាំ​២០២៧ ខាង​មុខ ត្រូវ​នឹង​ខួប​លើក​ទី​១០ នៃ​ព្រឹត្តិការណ៍​នេះ នឹង​មាន​អត្ត​ព​លិ​ក​ចូលរួម​កាន់តែ​ច្រើន​ថែម​ទៀត ជាមួយ​គម្រោង​អភិវឌ្ឍ​ធំ​ៗ​ជា​ច្រើន​របស់​រាជរដ្ឋាភិបាល​។

ព្រឹត្តិការណ៍​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ការ​ផ្សព្វផ្សាយ​សៀមរាប​អង្គរ​ជា​គោលដៅ​ទេសចរណ៍​អន្តរជាតិ​, អភិវឌ្ឍ​ចលនា​កីឡា​, ជំរុញ និង​បង្កើន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​,
លើកកម្ពស់​បរិស្ថាន​តំបន់​បេតិកភណ្ឌ​, ជំរុញ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​គាំទ្រ​គម្រោង​មនុស្ស
ធម៌ ដែល​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ និង​អស្ចារ្យ ដោយ​អ្នកចូលរួម​ត្រូវ​រត់​កាត់​តាម​ព្រៃ​ព្រឹក្សា តំបន់
ជនបទ ភូមិឋាន​ប្រជាពលរដ្ឋ និង​រត់​ឆ្លងកាត់​តាម​ប្រាសាទបុរាណ​ជា​ច្រើន​នៅ​តំបន់​ឧទ្យាន​អង្គរ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​រូបី​ដ៏​អស្ចារ្យ និង​ល្បីល្បាញ​បំផុត​លើ​ពិភពលោក​។

សម្រាប់​វិញ្ញាសា​រត់​ក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នេះ រួម​មាន ៨​គីឡូម៉ែត្រ​, ១៨​គីឡូម៉ែត្រ​, ៣២​គីឡូម៉ែត្រ​, ៤២​គីឡូម៉ែត្រ​, ៦៤​គីឡូម៉ែត្រ និង​១០០​គីឡូម៉ែត្រ​។ ចំពោះ​លទ្ធផល​រត់​ចម្ងាយ​១០០​គីឡូម៉ែត្រ​ផ្នែក​នារី​លេខ​១​បាន​ទៅ​លើ​កីឡាការិនី​SHANG Xueer​មក​ពី​ប្រទេស​ចិនលេខ​២​បាន​ទៅ​កីឡាការិនី​មក​ពី​ប្រទេស​បារាំង​ឈ្មោះ​Messina Veronique​។ ផ្នែក​បុរស​លេខ​១​បាន​ទៅ​លើ​កីឡាករ​PLEIN Braeden មក​ពី​កា​ណា​ដា ។ លេខ​២​បាន​ទៅ​កីឡាករ​DELATTRE Gabin​មក​ពី​បារាំង ។

លេខ​៣​បាន​ទៅ​លើ​កីឡាករ​THOMAS Simon​មក​ពី​បែ​ល​ហ្សុ​ិ​ក​។​លេខ​៤​បាន​ទៅ​លើ​កីឡាករ​CHUM Sam Ouern​មក​ពី​កម្ពុជា និង​លេខ​៥​បាន​ទៅ​លើ​កីឡាករ​THOMAS Yann មក​ពី​ប្រទេស​បារាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ