ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​កីឡា​កុមារ​អូ​ឡាំ​ពិ​ក ​ជា​ការ​ផ្ដល់​ឱកាស​ដល់​ឱ​ពុក ម្ដាយ​ កូន​ និង​កុមារ​តូច​ៗ​បាន​ជូ​ប​ជុំ​គ្នា

1 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម ​វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ ក្រសួង​អប់រំ ​យុវជន និង​កីឡា​…

រាជធានី​ភ្នំពេញ​ ៖ ​ឯកឧត្តម ​វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​រដ្ឋលេខាធិការ​ ក្រសួង​អប់រំ ​យុវជន និង​កីឡា​ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ព្រឹត្តិការណ៍​កីឡា​កុមារ​អូ​ឡាំ​ពិ​ក ​គឺ​ជា​ឱកាស​ដ៏​វិសេសវិសាល​ក្នុង​ការ​ផ្ដល់ឱកាស​ដល់​ឪពុក ម្ដាយកូន ​ដែល​ជា​កុមារ​តូច​ៗ ​បាន​ជួបជុំ​គ្នា​លេង​កីឡា​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ ​។

ថ្លែង​នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន ​ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​៣​ កាលពី​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​២០២៦​ ដែល​បានការ​យា​ង្គ​អញ្ជើញ​ចូលរួម​ដោយ​ព្រះ​នាង ​នរោត្តម ជេន​ណា ​ផង​ដែរ ​ឯកឧត្តម​ វ៉ា​ន់ ចំរើន ​ព្រឹត្តិការណ៍​កីឡា​កុមារ​អូ​ឡាំ​ពិ​ក​ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០២៦ ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​៣ ​ក្នុង​ខណ្ឌមានជ័យ​ ដែល​រៀប​ចំឡើង ​ដោយ​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំពិក​កម្ពុជា ​លើក​ដំបូង​ នឹង​មាន​អត្ត​ព​លិ​ក​ជា​កុមា​រា កុមារី​តូច​ៗ​ មក​ចុះ​ឈ្មោះ​ប្រកួត​ប្រមាណ​ន​ ៣៣០​នាក់​។ ​នេះ​ជា​ចំនួន​មួយ​គួរ​ឱ្យ​កត់សម្គាល់ ​។

ឯកឧត្តម ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​ព្រឹត្តិការណ៍​កីឡា​កុមារ​អូ​ឡាំ​ពិ​ក ​នា​ឱកាស​នេះ​ គឺ​ផ្ដើម​ចេញពី​ឆ​ន្ទៈ ​និង​ស្មារតី​កីឡា​អូ​ឡាំ​ពិ​ក ​ដែល​មាន​តម្លៃ​នៅ​លើ​ពិភពលោក សម្រាប់​ផ្ដល់​ឱកាស ពេលវេលា ​និង​ទីកន្លែង ក្នុង​ការ​ជួប​ជា​គ្នា​រវាង​កូន ឪពុក ម្ដាយ​ ព្រម​ទាំ​កុមារ​តូច​ៗ ​ព្រមទាំង​កុមារ​ផ្សេង​ៗ​លេង​កីឡា​កម្សាន្ត ក៏​ដូច​ជា​រៀបចំ​ចលនា​អូ​ឡាំ​ពិ​កមួយ​ផ្ដើម​ចេញពី​កុមារ​ទូទៅ​។​ សកម្មភាព​នេះ​ គឺជា​ការ​ជម្រុញ​ទៅ​ដល់​កុមារ​ទាំងអស់​ ជួបជុំ​គ្នា​លេង​កីឡា ​ដើម្បី​ពង្រឹង​កាយសម្បទា សមត្ថភាព និង​ស្មារតី​វិស័យ​កីឡា​របស់​កុមារ។ ​ហើយ​ការ​ប្រកួត​ មិនមែន ​ដើម្បី​ជោគជ័យ​ គឺ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​របស់​កូន​ៗ ​តែ​ប៉ុណ្ណោះ​ ។

ឯកឧត្តម ​អគ្គលេខាធិការ​ NOCC ​រូប​នេះ​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ​តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​នេះ ​អាច​ឱ្យ​អាណាព្យាបាល​បាន​មើលឃើញ​កូន​ៗ ​អាច​ធ្វើ​អ្វី​បាន អាច​លេង​អ្វី​ក៏​បាន ​និង​ជា​ពេលវេលា​ដ៏​ល្អ ​ដែល​អាណាព្យាបាល​ទាំងអស់ អាច​ដឹង​បាន​ថា​ កូន​ៗ​ទាំងអស់ ​អាច​ចូលរួម​លេង​កីឡា​ ជាមួយ​កុមារ​ដទៃ​ទៀត​បាន​។​ នៅ​ឆ្នាំ​ក្រោយ​នេះ​ សហរដ្ឋ​អា​មេ​រិ​ក ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ កីឡា​អូ​ឡាំ​ពិ​ក ​រដូវក្ដៅ​ ឆ្នាំ​២០២៨​ហើយ​។ ​ដូច្នេះ​គេ​ចង់​ដឹង​ថា ​កីឡាករ កីឡាការិនី​ ឈ្នះ​មេដាយមាស ​ពី​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវក្ដៅ ធ្លាប់​ឈ្នះ​មេដាយមាស​ពី​ការ​ប្រកួត​កីឡា​កុមារ​អូ​ឡាំ​ពិ​កបាន​ប៉ុន្មាន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ