ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ក្លែងបន្លំ​ជា​អ្នកបកប្រែ​ឲ្យ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស ឆបោក​ឱ្យ​ផ្ទេរ​ប្រាក់​តាម​គណនី​ធនាគារ

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្រាវជ្រាវ​ឃាត់ខ្លួន បន្ទាប់​ពី​ឆបោក ក្រោម​រូបភាព​ក្លែងបន្លំ​ជា​អ្នកបកប្រែ​ភាសា ផ្ដល់​សេវាកម្ម​បកប្រែ​ផ្នែក​វិ​ជ្ជ​សាស្ត្រ នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស និង​ឆបោក​ឱ្យ​ផ្ទេរ​ប្រាក់​តាម​គណនី​ធនាគារ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់ ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្រាវជ្រាវ​ឃាត់ខ្លួន បន្ទាប់​ពី​ឆបោក ក្រោម​រូបភាព​ក្លែងបន្លំ​ជា​អ្នកបកប្រែ​ភាសា ផ្ដល់​សេវាកម្ម​បកប្រែ​ផ្នែក​វិ​ជ្ជ​សាស្ត្រ នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស និង​ឆបោក​ឱ្យ​ផ្ទេរ​ប្រាក់​តាម​គណនី​ធនាគារ ។

តាម​នគរបាល​នាយកដ្ឋាន​នាយកដ្ឋាន ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​ថា យោង​តាម​បញ្ជា​ដឹកនាំ​របស់​លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​ការ​ចង្អុល​ណែនាំ​ពី​ឧត្ដមសេនីយ៍ឯក អគ្គស្នងការ​រង នគរបាល​ជាតិ​នៅ​ពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៦ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បើក​ការ​ស្រាវជ្រាវ និង​បង្ក្រាប​លើ​ករណី​ឆបោក​ប្រាក់ ក្រោម​រូបភាព​បន្លំ ជា​អ្នកបកប្រែ​ជន​រង​គ្រោះ ដែល​ជា​អ្នកជំងឺ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅប្រទេស និង​ឆបោក​ជន​រង​គ្រោះ​ឱ្យ​ផ្ទេរ​ប្រាក់​តាម​គណនី​ធនាគារ ។

ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ ជ​.​ល​.​ណ ភេទ​ស្រី ជនជាតិ​ខ្មែរ ។

តាម​រយៈ​ការ​ស្រាវជ្រាវ សមត្ថកិច្ច​កំណត់​បាន​ថា ជនសង្ស័យ​រូប​នេះ បាន​យក​គណនី​ធនាគារ​របស់​ខ្លួន ធ្វើ​សកម្មភាព ឆបោក​ជន​រង​គ្រោះ ដើម្បី​ទទួលផល​ពី​អំពើ​ទុច្ចរិត​ខាងលើ​នេះ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ក៏​បាន​ក្រើនរំលឹក​ដល់​សារ​ធារ​ណ​ជន សូម​មានការ​ប្រុង​ប្រយ័ត្ន​ពេល​ទៅ​សម្រាក​ព្យាបាល​ជំងឺ និង​មាន​តម្រូវការ​សេវាកម្ម​បកប្រែ​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស មុន​ធ្វើការ​ទូទាត់​ប្រាក់​ព្យាបាល​ជំងឺ សូម​បញ្ជាក់ និង​ពិនិត្យ​អោយ​បាន​ច្បាស់លាស់ ជៀសវាង​មាន​ជនខិលខូច​ក្លែងបន្លំ ឯកសារ​មន្ទី​ពេទ្យ ដើម្បី​ឆបោក ឲ្យ​ផ្ទេរ​តាម​គណនី​ធនាគារ មិន​ស្គាល់​ប្រភព​ច្បាស់លាស់ ដែល​បណ្ដាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ