ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​លួច​ម៉ូតូ​០៣​ករណី នៅភ្នំពេញ

11 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា…

រាជធានីភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ២០២៦ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ស្រាវជ្រាវ​បង្ក្រាប​ករណី​លួច​យក​ម៉ូតូ ចំនួន​០៣​ករណី ៖

ករណី​ទី​១ ៖ កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៩:៣៥​នាទី ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ម៉ាកហុងដាសេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ នៅចំណុច​ផ្សារ Fun Mall ផ្លូវ៣១៣ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក​ ។

ករណី​ទី​២ ៖ កាលពី​ថ្ងៃ​១៦ ខែមករា ឆ្នាំ ២០២៦ វេលា​ម៉ោង​១៣:២០​នាទី ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ ម៉ាក WAVE ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1AI-5205 នៅ​ចំណុច ផ្សារ​ជីប​ម៉ុង ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមាន​ជ័យ ​។

ករណី​ទី​៣ ៖ កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៣:៤០​នាទី ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក Suzuki Nex ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០២៥ ពាក់​ផ្លា​ក​លេខ 1LR-3940 នៅចំណុចផ្សារ​ទំនើប Mid town សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ​។

ជនសង្ស័យ​ឈ្មោះ ទេព និមល ភេទ​ប្រុស អាយុ៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរដឹកជញ្ជូន ស្នាក់​នៅបន្ទប់​ជួល សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ