ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ចង្កូត​ស្តាំ បើក​បុក​របាំង​ថ្ម​ទ្រូងផ្លូវ​ ​បាក់​អស់​៨​កង់ ​នៅខណ្ឌ​ឫស្សី​កែវ

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្តម៉ាក ​FORTUNER​ ចង្កូត​ស្តាំ មួយ​គ្រឿង ​បាន​បើកបរក្នុង​ល្បឿន​លឿន​ ជ្រុល​ទៅ​មុខ​ក្បាល់​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បាក់​ចំនួន​៨​កង់ ​ហើយ​១​កង់​ផ្នែក​ក្បាល​ បាន​ខ្ទាត​ចេញ​ប្រមាណ​៥​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ រថយន្តម៉ាក ​FORTUNER​ ចង្កូត​ស្តាំ មួយ​គ្រឿង ​បាន​បើកបរក្នុង​ល្បឿន​លឿន​ ជ្រុល​ទៅ​មុខ​ក្បាល់​របាំង​ថ្ម​ខណ្ឌ​ចែក​ទ្រូងផ្លូវ​បណ្តាល​អោយ​បាក់​ចំនួន​៨​កង់ ​ហើយ​១​កង់​ផ្នែក​ក្បាល​ បាន​ខ្ទាត​ចេញ​ប្រមាណ​៥​ម៉ែត្រ ។

គ្រោះថ្នាក់​ចរាចរណ៍នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង៣០​នាទី​ព្រឹកថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៦​ នៅ​លើ​ផ្លូវ​៥៩៨ ក្រុម​៤ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ ​។

រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់ មានចង្កូត​ស្តាំ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខសៀមរាប ០៣៩២ ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ រថយន្ត​ខូចខាត​ធ្ងន់ ខ្ទេច​ផ្នែក​មុខ ​និង​ដាច់​កង់​មុខ​ខាងឆ្វេង ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុនកើតហេតុ​ រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង។ ​លុះដល់​ចំណុច​កើតហេតុ ​រថយន្ត​រ៉េ​ចង្កូត ទៅ​បុក​ក្បាលរបាំង​ថ្ម​ពុះ​ចែកផ្លូវ​ បណ្តាល​អោយ​ខ្ទាត​ប្រមាណ​ជាង​៥​ម៉ែត្រ​ ទៅ​ចិញ្ចើម​ផ្លូវ និង​៧​កង់​ទៀត ​ប្រេះ​វៀច​។​ ចំណែក​រថយន្ត​ដាច់​កង់​មុខ​ខាងឆ្វេង។ ​បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់​បើកបរ​បាន​គេចខ្លួន​បាត់ ​។

រថយន្ត ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅស្ទួ​ចបញ្ជូន​ទៅ​កាន់កា​រិ​យា​ល័​យចរាចរណ៍​ផ្លូវគោក ដើម្បីអោយ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​សងការ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ